ព័ត៌មានជាតិ
លោក ហេង សួរ ថ្លែងអំណរគុណក្រុមហ៊ុនជប៉ុន បន្តបណ្ដុះបណ្ដាលសាលាបច្ចេកទេស នៅកម្ពុជា
កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងអំណរគុណក្រុមហ៊ុនជប៉ុន ដែលបន្តផ្តល់កិច្ចសហការបណ្ដុះបណ្ដាលធនធានមនុស្សដល់សាលាមធ្យមសិក្សាបច្ចេកទេស ហ៊ី វ៉េ សេ លើជំនាញជួសជុល និងថែទាំរថយន្ត រួមទាំងគម្រោងបណ្ដុះបណ្ដាលសមត្ថភាពសិក្ខាកាមរបស់កម្ពុជានៅប្រទេសជប៉ុនតាមរយៈគម្រោងកម្មសិក្សា។

លោក ហេង សួរ មានប្រសាសន៍បែបនេះ ខណៈពេលជំនួបជាមួយ លោក តាកាហាស៊ី ហ្វ៊ូមីអាគិ (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

នាឱកាសនោះ ភាគីជប៉ុន បានលើកឡើងពីគម្រោងពង្រីកវិសាលភាព និងការពង្រឹងសមត្ថភាពរបស់សាលាមធ្យមសិក្សាបច្ចេកទេស ហ៊ី វ៉េ សេ ដើម្បីឆ្លើយតបនឹងតម្រូវការនាពេលបច្ចុប្បន្ន។

ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនោះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូ ក៏បានពិភាក្សាអំពីលក្ខខណ្ឌការងារ និងឱកាស នៃការពង្រីកទីផ្សារការងារនៅប្រទេសជប៉ុន រួមទាំងការពង្រីកលទ្ធភាព នៃកិច្ចសហការផ្សេងទៀតដែលក្រុមហ៊ុនជប៉ុនមើលឃើញពីសក្ដានុពលនៅកម្ពុជា។

មួយវិញទៀត លោក បានបញ្ជាក់ជូនក្រុមហ៊ុនជប៉ុនថា តាមរយៈគោលនយោបាយ និងកម្មវិធីអាទិភាពរបស់ក្រសួងស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ នឹងធ្វើឲ្យកម្ពុជា មានកម្លាំងពលកម្មជំនាញកាន់តែច្រើន ដើម្បីធានាប្រសិទ្ធភាព នៃផលិតកម្ម និងផលិតភាពខ្ពស់ដែលជាតម្រូវការរបស់ក្រុមហ៊ុនវិនិយោគ។

មុនបញ្ចប់ លោករដ្ឋមន្ត្រី បានបញ្ជាក់ជូនសមាគមជប៉ុន-កម្ពុជា ថា ក្នុងក្របខណ្ឌវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួង បានត្រៀមលក្ខណៈសម្បត្តិជួយក្រុមហ៊ុនជប៉ុនដែលមានបំណងបោះទុនវិនិយោគនៅកម្ពុជា៕





-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


