ព័ត៌មានជាតិ
លោកសុខ ទូច ជំរុញឲ្យស្ថាប័នស្រាវជ្រាវកម្ពុជាកូរ៉េ សិក្សាវិស័យអាទិភាព ចែករំលែកបទពិសោធន៍គ្នា
បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាបានគូសបញ្ជាក់ថា ដើម្បីបង្កើននៃកិច្ចសហប្រតិបត្តិការរួមគ្នាបន្ថែមទៀតនាពេលអនាគតរវាងកូរ៉េនិងកម្ពុជា ស្ថាប័នស្រាវជ្រាវនៃភាគីទាំងពីរអាចនឹងសិក្សាលទ្ធភាពពីវិស័យអាទិភាពនានានៅកម្ពុជាជាច្រើនទៀត។

នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី «ភាពជាដៃគូអភិវឌ្ឍន៍កូរ៉េ-កម្ពុជា៖ ការស្វែងរកយន្តការសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត» នៅទីក្រុងសេអ៊ូល នាថ្ងៃទី២០ ខែវិច្ឆិកា លោកបណ្ឌិត សុខ ទូច បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមព្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃសាធារណរដ្ឋកូរ៉េ (NRC) និងវិទ្យាស្ថានកូរ៉េសម្រាប់គោលនយោបាយសេដ្ឋកិច្ចអន្តរជាតិ (KIEP) ដែលបានផ្ដួចផ្ដើមគំនិតរៀបចំសិក្ខាសាលាអន្តរជាតិដ៏មានអត្ថន័យនិងអត្ថប្រយោជន៍នេះឡើង។
ជាមួយគ្នានោះ ដើម្បីបង្កើននៃកិច្ចសហប្រតិបត្តិការរួមគ្នាបន្ថែមទៀតនាពេលអនាគតរវាងកូរ៉េ និងកម្ពុជា តាមរយៈជំនួយអភិវឌ្ឍផ្លូវការកូរ៉េ (ODA) អ្នកសិក្សាស្រាវជ្រាវរបស់ស្ថាប័នស្រាវជ្រាវទាំងពីរ អាចនឹងសិក្សាលទ្ធភាពពីវិស័យអាទិភាពនានានៅកម្ពុជាជាច្រើនទៀត។ ក្នុងនោះរួមមាន វិស័យកសិកម្ម ទេសចរណ៍ បរិស្ថាន ជីវចម្រុះតាមដងទន្លេមេគង្គ ថាមពលស្អាត និងការរួមកិច្ចសហប្រតិបត្តិការលើធនធានមនុស្សផងដែរ។

មួយវិញទៀត តាមរយៈការរៀបចំសិក្ខាសាលានេះពិតជាមានសារៈសំខាន់ដែលផ្ដល់ឱកាសឲ្យអ្នកវិទ្យាសាស្ត្រ អ្នកសិក្សាស្រាវជ្រាវ និងអ្នករៀបចំគោលនយោបាយនៃស្ថាប័ន ស្រាវជ្រាវទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់ និងបទពិសោធន៍គ្នាទៅវិញទៅមក។

សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំនូវសិក្ខាសាលាប្រភេទនេះម្តងរួចមកហើយ ដែលបានចំឡើងនៅក្នុងប្រទេសកម្ពុជា នៅពេលនោះវាគ្មិនរបស់ស្ថាប័នទាំងពីរបានជជែកគ្នាយ៉ាងច្រើន និងបានផ្តល់ជាធាតុចូលមួយយ៉ាងសំខាន់សម្រាប់រួមចំណែកដល់រដ្ឋាភិបាលរបស់ប្រទេសទាំងពីរ ក៏ដូចជាភាគីពាក់ព័ន្ធនានា ហើយកិច្ចពិភាក្សានាពេលនោះហាក់មានភាពស្និទស្នាលខ្លាំងបើទោះបីជាមានកំដៅខ្លះដែលកើតឡើងដោយការប្រឈមទស្សនគ្នាខ្លះក្តី៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


