ព័ត៌មានជាតិ
អាចដោះស្រាយបញ្ហាប្រឈម ២ កម្ពុជាពិតជាអាចសម្រេចគោលដៅ គ្មានមីន ឆ្នាំ២០២៥
(ស្វីស) បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍ថា បើអាចដោះស្រាយបញ្ហាប្រឈម ២ កម្ពុជាពិតជាអាចសម្រេចគោលដៅ គ្មានមីន នៅឆ្នាំ២០២៥ តាមការគ្រោងទុក។
ការលើកឡើងនេះ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ លោកស្រី Tamar Gabelnick នាយកយុទ្ធនាការលុបបំបាត់គ្រាប់មីនអន្តរជាតិ (ICBL)។

បណ្ឌិត ទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ ICBL អំពីការប៉ានស្មានផែនការបោសសម្អាតមីនរបស់កម្ពុជា ផ្អែកលេីលទ្ធផលបោសសម្អាតនាឆ្នាំកន្លងមក និងលើកឡើងពីបញ្ហាប្រឈមដែលកម្ពុជាកំពុងជួបប្រទះ ក្នុងនោះរួមមានបញ្ហាគាំទ្រហិរញ្ញវត្ថុ និងបញ្ហាបោសសម្អាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកម្ពុជានឹងបន្តកិច្ចសហការជាមួយភាគីថៃ។

បណ្ឌិត ទេសរដ្ឋមន្រ្តី បានលើកឡើងថា បើបញ្ហាប្រឈមទាំង២នេះ ត្រូវបានដោះស្រាយ កម្ពុជាពិតជាអាចសម្រេចបានគោលដៅកម្ពុជាគ្មានមីន ឆ្នាំ២០២៥។ បន្ថែមលើនេះ បណ្ឌិត ទេសរដ្ឋមន្រ្តី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកាតាព្វកិច្ចអនុសញ្ញាអូតាវ៉ា។

ក្នុងឱកាសកិច្ចប្រជុំនេះ លោកស្រី Tamar Gabelnick បានពន្យល់ពីការងាររបស់ ICBL នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋភាគី ដេីម្បីតាមដានពីវឌ្ឍនភាពក្នុងការអនុវត្តកាតព្វកិច្ចរបស់រដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងមានបំណងចង់ឃើញវឌ្ឍនភាព នៃការអនុវត្តអនុសញ្ញារបស់រដ្ឋភាគី។ ជាមួយគ្នានេះ ICBL មានបំណងចង់ឈ្វេងយល់ អំពី គោលដៅរបស់កម្ពុជា ដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីន ២០២៥ ដោយផ្តោតសំខាន់លើផែនការ និងបញ្ហាប្រឈម៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


