ព័ត៌មានជាតិ
ពានរង្វាន់ស្នាដៃតែងនិពន្ធ ២កម្មវិធី កំពុងបើកឱកាសសម្រាប់អ្នកចង់ចូលរួមប្រកួតស្នាដៃ
សម្រាប់អ្នកនិពន្ធដែលមានបំណងចង់ប្រកួតប្រជែងស្នាដៃតែងនិពន្ធ អាចចូលរួមជាមួយកម្មវិធីប្រកួតស្នាដៃ តែងនិពន្ធ ចំនួន ២ ដែលនៅបន្តបើកទទួលយុវនិពន្ធដែលទើបចាប់ផ្តើម និងអ្នកនិពន្ធអាជីពទាំងអស់ បានបង្ហាញសមត្ថភាព តាមរយៈប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង។
ក្នុងចំណោមកម្មវិធី ដែលកំពុងបើកឱកាសសម្រាប់អ្នកនិពន្ធចូលរួមប្រកួតប្រជែងស្នាដៃ រួមមាន៖
១. ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ២០២៤
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងបើកទទួលស្នាដៃតែងនិពន្ធ ក្នុងការប្រលងពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៤ លើផ្នែកប្រលោមលោកខ្នាតខ្លី និងកំពាព្យរឿង។ ក្នុងនោះ មិនមានកំណត់ប្រធានឡើយ (ប្រធានបទសេរី) ចាប់ពី ១៥-៣០ ទំព័រ A4 ។ ចំពោះបេក្ខជនម្នាក់អាចដាក់បាន ២ស្នាដៃប៉ុណ្ណោះ គឺតម្រូវឱ្យមួយជាប្រលោមលោកខ្នាតខ្លី និងមួយជាកំណាព្យរឿង។ ឯការទទួលស្នាដៃ គឺបន្តរហូតដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៥ជាកំហិត។
សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងការដាក់ស្នាដៃ អាចទំនាក់ទំនងជាមួយ នាយកដ្ឋានសៀវភៅ និងការអាន អគារលេខ៤៤ ផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬលេខទូរសព្ទ ០១២ ៨០១ ១២២ / ០៧៨ ៦៦៨ ៩៧៧ / ០១១ ៨៥០ ០៩៤ ។

២. ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី៧ ឆ្នាំ២០២៤
ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី៧ ឆ្នាំ២០២៤ ផ្នែករឿងខ្លី និងកំណាព្យរឿងខ្លី ក្រោមប្រធានបទ «ការលើកកម្ពស់គុណតម្លៃស្ត្រីក្នុងសង្កមខ្មែរ» ។
សម្រាប់លក្ខខណ្ឌចូលរួម៖
១. បេក្ខជនម្នាក់អាចដាក់ស្នាដៃប្រកួតបានតែ ១គត់ និងមិនមែនជាស្នាដៃដែលធ្លាប់ទទួលបានចំណាត់ថ្នាក់នៅពានរង្វាន់ណាមួយពីមុន។
២. ស្នាដៃរឿងខ្លីត្រូវវាយជាអត្ថបទដោយប្រើយូនីកូដខ្មែរក្នុងកុំព្យូទ័រ ទំហំអក្សរ ១២ ពុម្ព Khmer Os Siemreap ខ្នាតក្រដាស A4 ប្រមាណពី ១០-១៥ទំព័រ។ ចំណែកកំណាព្យរឿងខ្លីមានប្រមាណពី ៥-១០ទំព័រ (មានគំរូជូន) សាច់រឿងដែលសរសេរ ជាសាច់រឿងថ្មីសុទ្ធសាធ។
៣. ត្រូវគោរពអក្ខរាវិរុទ្ធតាមវចនានុក្រមខ្មែរ បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យគ្រាទី៥ ជាចាំបាច់ (ផ្តល់ពិន្ទុជាពិសេស)។
៤. បេក្ខជនត្រូវបញ្ជាក់អាសយដ្ឋាន លេខទូរសព្ទ និងអុីម៉ែលឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់គណៈកម្មការរៀបចំ ធ្វើការទាក់ទង។
៥. ទទួលស្នាដៃចាប់ពីថ្ងៃប្រកាស រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៥ល្ងាច ជាកំហិត៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


