ព័ត៌មានជាតិ
ធនាគារជាតិនិង UNESCAP ឈានទៅចុះកិច្ចព្រមព្រៀងលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា
ធនាគារជាតិនៃកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក ហៅកាត់ UNESCAP បានកិច្ចចុះព្រមព្រៀងគ្នាដើម្បីពន្លឿនការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព គ្រាដែលប្រជាពលរដ្ឋជួបបញ្ហាហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ។

ថ្លែងក្នុងពិធីចុះហត្ថលេខានៅព្រឹកថ្ងៃទី ៨ ធ្នូ នៅសណ្ឋាគារសូហ្វីតែភ្នំពេញ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះគឺជាផែនទីបង្ហាញផ្លូវថ្មីមួយទៀត ដែលនឹងរួមបញ្ចូលផែនការច្បាស់លាស់មួយ សម្រាប់ការប្រមូលផ្តុំតម្រូវការហិរញ្ញវត្ថុ គម្លាតប្រភព និងជម្រើស ស្របតាមគោលដៅកាត់បន្ថយផលប៉ះពាល់ពីការអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ធនាគារជាតិនៃកម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយ UNESCAP យូរណាស់មកហើយលើផ្នែកហិរញ្ញវត្ថុ ក្នុងគោលបំណងកាត់បន្ថយការជំពាក់បំណុលគេ ក្នុងចំណោមគ្រួសារដែលមានប្រាក់ចំណូលកម្រិតទាប និងសហគមន៍ងាយរងគ្រោះ។

លោកជំទាវទេសាភិបាលបានមានប្រសាសន៍ថា «ថ្ងៃនេះ យើងបានឈានដល់ដំណាក់កាលថ្មីមួយទៀតហើយ នៅក្នុងកិច្ចសហប្រតិបត្តិការរបស់យើងនោះគឺយើងចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងនាពេលនេះ។ តាមរយៈឯកសារកិច្ចព្រមព្រៀងនេះ ESCAP និងធនាគារជាតិនៃកម្ពុជា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងគ្នានិងគ្នា ជាពិសេសក្នុងការងារលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា ហើយកិច្ចសហប្រតិបត្តិការនេះក៏ស្របតាមយុទ្ធសាស្ត្របបញ្ចកោណដំណាក់ទី ១ របស់រាជរដ្ឋាភិបាលផងដែរ»៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


