ព័ត៌មានជាតិ
ប្រជានេសាទសំណូមពរដល់មន្ត្រីជំនាញឱ្យមានចំណាត់ការលើទូកអូសឆក់នៅតំបន់ទឹករាក់ នៃសមុទ្រខេត្តកែប
កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មានករណីល្មើសច្បាប់នេសាទនៅសមុទ្រខេត្តកែប នៃតំបន់ទឹករាក់ នៅតែកើតមានដដែល ទោះបីកន្លងមកលោក ថឹង បូរិន បានឱ្យជំនាញជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកែប ចេញប្រតិបត្តិការបង្រ្កាបជាហូរហែក៏ដោយនោះ។

គួបញ្ជាក់ថា នៅពេលថ្មីៗនេះ នៅក្បែរតំបន់កំពង់ផែទេសចរណ៍កោះទន្សាយ ក្រុងកែប ខេត្តកែប ប្រជាពលរដ្ឋរាយការណ៍មកថា នាប៉ុន្មានយប់មានទូកអូសប្រមាណ៤គ្រឿងទៅ៥គ្រឿងរួមមានភ្ជាប់ជាមួយឧបករណ៍ឆក់ ចូលមកអូសជាញឹកញាប់ ទើបពលរដ្ឋបានសំណូមពរឱ្យមន្ត្រីជំនាញជុលផលជួយបន្ថែមឱ្យមានចំណាត់ការទៅលើអ្នកល្មើសទាំងនោះផង។
ដូចជានៅក្រៅតែពីតំបន់ទឹករាក់ នៃកំពង់ផែកោះទន្សាយ នៅតំបន់ទឹករាក់នៅជិតភូមិសាស្រ្តស្រុកដំណាក់ចង្អើរខេត្តកែប អ្នកនេសាទបានផ្តល់ព័ត៌មានមកឱ្យដឹងថា នាកន្លងមកតែងតែមានទូកអូសឆក់មកពីតំបន់ផ្សេងក្រៅតែពីអ្នកនេសាទនៅខេត្តកែប ដូចជាខេត្តកំពត ចូលមកអូសទាំងថ្ងៃក្នុងជម្រៅទឹករាក់ ដែលធ្វើឱ្យប៉ះពាល់មុខរបរនេសាទខ្នាតតូចរបស់ពួកគាត់។

ក្រោយពីទទួលបានព័ត៌មាន លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានឱ្យដឹងថា លោកនឹងចាត់ឲ្យមន្ត្រីជំនាញឆ្មក់ឃ្លាំមើល គង់តែនឹងជួបពេលនោះនឹងអនុវត្តទៅតាមនិតិវិធី ដោយមិនមានការលើកលែងឱ្យនោះឡើយ បើនៅតែហ៊ានប្រព្រឹត្តល្មើសយ៉ាងដូច្នេះ។

លោក ដឹង បូរិន ប្រធានមន្ទីបានបន្តថា លោកមិនចង់ឃើញអ្នកនេសាទមកយំសោក នៅពេលដែលជំនាញអនុវត្តន៍នូវនិតិវិធីច្បាប់នោះទេ។ ក្នុងនោះលោកថា មន្ទីរជំនាញក៏កំពុងរកមុខរបរបន្ថែមជូនប្រជានេសាទ ព្រោះតែមិនចង់ឲ្យបងប្អូនអ្នកនេសាទ បន្តប្រព្រឹត្តទង្វើល្មើសច្បាប់តាមរយៈការនេសាទដោយប្រើឧបករណ៍ខុសច្បាប់តទៅទៀត។

យ៉ាងណាលោកសំណូមពរឱ្យប្រព័ន្ធផ្សព្វផ្សាយជំរុញការផ្សព្វផ្សាយច្បាប់នានាដែលមានចែង បញ្ជ្រៀបដល់អ្នកនេសាទ សម្រាប់ការយល់ដឹងក្នុងន័យឈានទៅកាត់បន្ថយការប្រើប្រាស់ឧបករណ៍នេសាទទាំងនោះ ដើម្បីធានាការពារធនធានជលផលសមុទ្រខេត្តកែបប្រកបដោយនិរន្តភាព។

គួបញ្ជាក់ថា កន្លងទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសស្តីពីការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ នៅប្រជុំកោះពោធិ៍ និងកោះទន្សាយ ខេត្តកែប ក្នុងទំហំ ១១.៣០៧ហិកតា បែងចែកជា កន្លែងអភិរក្សជលផល ដែនជម្រកសុវត្ថិភាពជលផល កន្លែងការពារជលផល និងកន្លែងទេសចរណ៍បាតសមុទ្រនោះទេ៕
អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


