ព័ត៌មានជាតិ
ប្រធានក្លិបអ្នកកាសែតកម្ពុជា៖ ចង់ជួយជំរុញផ្សព្វផ្សាយទេសចរណ៍ តែស្ថាប័នពាក់ព័ន្ធហាក់យល់ថា “រឿងរបស់អ្នក”
ខណៈដែលប៉ុន្មានថ្ងៃទៀតនៅខេត្តសៀមរាបនឹងមានរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ ស្របពេលដែលខេត្តទេសចរណ៍វប្បធម៌មួយនេះ រដ្ឋាភិបាលក៏កំពុងជំរុញចលនាឆ្នាំទស្សនាសៀមរាបផងនោះ។
ថ្នាក់ដឹកនាំកំពូលរបស់ក្លិបអ្នកកាសែតកម្ពុជាបានលើកពីកម្សោយកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន រួមទាំងក្រសួងពាក់ព័ន្ធជាមួយបណ្តាញអ្នកសារព័ត៌មាន ដើម្បីចូលរួមផ្សព្វផ្សាយជំរុញទាក់ទាញទេសចរមកកម្សាន្តឲ្យបានច្រើនខណៈព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំនោះកាន់តែជិតខិតមកដល់។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសបុកថា ខណៈដែលលោកគ្រោងដឹកនាំអ្នកសារព័ត៌មានជាង ៣០ អង្គភាព ដើម្បីចូលរួមជួយផ្សព្វផ្សាយទ្រង់ទ្រាយធំអំពីសក្កានុពលទេសចរណ៍នៅខេត្តសៀមរាប លោកសង្កេតឃើញពីកង្វះកិច្ចសហការពីស្ថាប័នក្រសួងពាក់ព័ន្ធរួមទាំងអាជ្ញាធរខេត្ត រហូតដល់លោកប្រើប្រាស់ពាក្យក្នុងសំណេរថា «រឿងរបស់អ្នក»។
លោកបានសរសេរយ៉ាងដូច្នេះថា «ដោយមើលឃើញវិស័យទេសចរណ៍នៅខេត្តសៀមរាប មិនទាន់មានកំណើនភ្ញៀវល្អ ក្លិបអ្នកកាសែតកម្ពុជាក៏សាកល្បងដឹកនាំសារព័ត៌មានជិត 30 ស្ថាប័ន រួមទាំងសារព័ត៌មានជាភាសាចិនផងនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីចូលរួមជួយផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្កានុពលទេសចរណ៍នៅខេត្តសៀមរាប។ ក្រុមហ៊ុនច្រើនណាស់សម្តែងក្តីរីករាយចូលរួមសហការ ប៉ុន្តែផ្នែករដ្ឋជាពិសេសក្រសួង និងខេត្តហាក់ដូចជាយល់ថា “រឿងរបស់អ្នក”។

យ៉ាងណាមិញ ផ្តល់សម្ភាសន៍ដល់កម្ពុជាថ្មីតាមទូរសព្ទបន្ថែមនៅព្រឹកនេះ លោក ពុយ គា បានបញ្ជាក់ថា លោកកំពុងធ្វើការជាមួយក្រសួង និងអាជ្ញាធរលើកិច្ចការនេះបន្តទៀត។
«ឥលូវនេះយើងមានព័ត៌មានច្រើន និងឆ្លើយឆ្លងគ្នាឡើងវល់។ ទាក់ទងរឿងហ្នឹង មែនទែនទៅក៏មានការស្នើសុំច្រើនណាស់ ក្រសួងនេះក្រសួងនោះ ដុតដៃដុតជើង មិនដឹងថាម៉េច»។
យ៉ាងណា មុននេះបន្តិចលោក ពុយ គា បានបង្ហោះសារក្រោយមានការឆ្លើយឆ្លងមួយពីអាជ្ញាធរខេត្តនិងក្រសួងទេសចរណ៍ខណៈអាជ្ញាធរអះអាងថា ដោយសារមានបញ្ហាទំនាក់ទំនងទើបធ្វើឱ្យមានការយឺតយ៉ាវក្នុងការឆ្លើយតប។
បើតាមលោក ពុយ គា ស្ថាប័នទាំងពីរឥឡូវនេះបានព្យាយាមជួយសម្រួលភ្លាមៗលើផ្នែកដឹកជញ្ជូន ការរៀបចំទីតាំងផ្តិតយករូបភាពក៏ដូចជាកិច្ចសម្ភាសន៍ជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអភិបាលខេត្តសៀមរាប។
ខេត្តសៀមរាបនឹងរៀបចំពិធីបុណ្យទន្លេនៅប៉ុន្មានថ្ងៃទៀតនេះ ដើម្បីជំរុញចលនាការមកទស្សនារបស់ភ្ញៀវទេសចរជាតិអន្តរជាតិ និងបង្កើនយុទ្ធនាការផ្សព្វផ្សាយសក្តានុពលទេសចរណ៍។
ការរៀបចំបុណ្យទន្លេនៅខេត្តសៀមរាប ក៏ស្របតាមយុទ្ធនាការ «ទស្សនាខេត្តសៀមរាបឆ្នាំ ២០២៤» ដែលរដ្ឋាភិបាលបានប្រកាសដាក់ចេញ ដើម្បីបង្កើនវិសាលភាពភ្ញៀវទេសចរមកកម្សាន្តច្រើនថែមទៀត។
តាមរយៈការរៀបចំបុណ្យទន្លេជារៀងរាល់ឆ្នាំបានជួយផ្សព្វផ្សាយ ក៏ដូចជាបង្ហាញមោទនភាពរបស់ខេត្តនីមួយៗ។ ដោយឡែកខេត្តសៀមរាបដែលទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ ក៏មានការអញ្ជើញទីភ្នាក់ងារបរទេសក៏ដូចជាបុគ្គលល្បីៗដើម្បីមកចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ទេសចរណ៍ប្រចាំឆ្នាំនេះ។
បើតាមលោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងនៅក្នុងសន្និសីទថា កម្មវិធីបុណ្យទន្លេនៅខេត្តសៀមរាប នឹងមានការចូលរួមពីបណ្តាញភ្នាក់ងារផ្សព្វផ្សាយធំៗ ជាពិសេសមានការនាំបវរកញ្ញាពិភពលោកជាង ១០០ នាក់មកពី ៧០ ប្រទេសមកចូលរួមទស្សនានិងជួយផ្សព្វផ្សាយពីព្រឹត្តិការណ៍ដ៏ពិសេសនេះ។
ពិធីបុណ្យទន្លេលើកទី ៨ នៅខេត្តសៀមរាប រៀបចំឡើងក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤។
លោក សូ ម៉ារ៉ា បានឲ្យដឹងថា ពិធីបុណ្យទន្លេនៅខេត្តសៀមរាបគ្រោងចំណាយថវិការៀបចំប្រមាណ ៤៥០ លានរៀល ហើយរំពឹងថានឹងទទួលទេសចររង្វង់ ១ លាននាក់មកកម្សាន្ត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


