ព័ត៌មានជាតិ
ដាក់វិធានការតឹងរ៉ឹងបំផុត មិនឲ្យអាវុធហត្ថណាម្នាក់ខ្វះការប្រុងប្រយ័ត្នដាច់ខាតចំពោះជំងឺរាតត្បាតCovid19បន្លែងខ្លួនថ្មី
ភ្នំពេញ ៖ មេបញ្ជាការរងកងរាជអាវុធលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មុននេះបន្តិចបានចេញបទបញ្ជាដ៏តឹងរ៉ឹងបំផុតជាថ្មីម្ដងទៀត ដោយគ្មានការយោគយល់អ្វីឡើយ ដោយតម្រូវឲ្យអនុវត្តន៍ជាកំហិតគឺហាមដាច់ខាតមិនឲ្យមន្ត្រីអាវុធហត្ថណាម្នាក់ ចូលធ្វើការដោយគ្មានពាក់ម៉ាស់ ឬមិនឆ្លងការត្រួតពិនិត្យកំដៅ ឬបាញ់ថ្នាំសម្លាប់មេរោគ សំអាតដៃដោយទឹកអាកុល ឬទឹកលាងដៃនោះឡើយ។ ផ្ទុយទៅវិញបើមានមន្ត្រីអាវុធហត្ថណាម្នាក់មិនព្រមអនុវត្តតាមបទបញ្ជាខាងលើនេះទេ ដាច់ខាត់មិនអនុញ្ញាតឲ្យចូលអង្គភាពហើយកត់ឈ្មោះ អត្តលេខបញ្ជូនមកលេខាដ្ឋានបន្ទាន់ដើម្បីមានវិធានការតាមបទពិន័យដោយគ្មានការអនុគ្រោះអ្វីឡើយ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងមុននេះថា គ្មានមន្ត្រីអាវុធហត្ថណាម្នាក់ហ៊ានអនុវត្តន៍ផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាលនោះឡើយពិសេសលោកបានចេញបទបញ្ជាដ៏តឹងរ៉ឹងបំផុតចំពោះការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលដោយគ្មានភ្លេចមួយនាទីណាឡើយក្រោយរកឃើញជំងឺរាតត្បាតCovid19បន្លែងខ្លួនថ្មីនេះ នៅកម្ពុជាប៉ុន្មានថ្ងៃមុននេះរួចមក។

លោកឧត្តមសេនីយ៍មេបញ្ជាការបានថ្លែងថា មន្ត្រីអាវុធហត្ថគ្រប់ៗរូបត្រូវតែបន្តធ្វើការត្រួតពិនិត្យសុខភាព វាស់កំដៅ ពាក់ម៉ាស់បាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ ដល់នាយទាហាន នាយទាហានរង ពលទាហានអាវុធហត្ថ មុនពេលចូលកន្លែងធ្វើការដោយគ្មានការធ្វេសប្រហែសឡើយ ដើម្បីបង្ការទប់ស្កាត់ ពីជំងឺឆ្លង covid- 19 ពិសេសកូវីដបន្លែងខ្លួនថ្មីនេះតែម្តងដោយគ្មានធ្វេសប្រហែសមួយនាទីណាឡើយ។

សូមបញ្ជាក់ថា ជាទម្លាប់រាល់ថ្ងៃកម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានក្រោកពីព្រលឹមនាំគ្នារួសរាន់ងូតទឹក ស្លៀកពាក់ រង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនសិស្សានុសិស្សឆ្លងផ្លូវចូលសាលារៀន បងប្អូនប្រជាពលរដ្ឋ គណៈប្រតិភូជាតិ និងអន្តរជាតិ ក្នុងភូមិសាស្ត្រៗ រាជធានីភ្នំពេញ។ នៅពេលរសៀលកម្លាំងអាវុធហត្ថក៏បានឆ្លៀតពេលសំរាកពីការងារ នាំគ្នាធ្វើលំហាត់ប្រាណ ដើម្បីសុខភាព។

ក្រៅពីនេះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្ត្រខណ្ឌរៀងៗខ្លួន ដោយស្មារតីស្មោះត្រង់ជាប់ជានិច្ច៕
ដោយ ៖ វិមាន









-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


