ព័ត៌មានជាតិ
ទីតាំងល្បែងផ្សងសំណាង៥កន្លែង នៅក្រុងខេមរភូមិន្ទ បានធ្វើកិច្ចសន្យាបិទអាជីវកម្ម
តបតាមបញ្ជារបស់លោកស្រី មិថុនា ភូថង អាជ្ញាធរសមត្ថកិច្ចជំនាញរបស់ខេត្ត និងក្រុងខេមរភូមិន្ទ បានប្រតិបត្តិការត្រួតពិនិត្យ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មចំពោះម្ចាស់ទីតាំងដែលនិយមលេងល្បែងផ្សងសំណាងចំនួន៥កន្លែងនៅក្នុងក្រុងខេមរភូមិន្ទ។

លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ដោយមានបទបញ្ជារបស់រាជរដ្ឋាភិបាល និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោកបានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធបិទទីតាំងល្បែងស៊ីសងផ្សងសំណាង ឬជល់មាន់តាមអនឡាញចំនួន៥កន្លែង ដោយមិនអនុញ្ញាតធ្វើសកម្មភាពទៀតឡើយ។
លោកអភិបាលរងខេត្ត បានព្រមានទៀតថា ករណីអាជ្ញាធរសមត្ថកិច្ចរកឃើញថា ម្ចាស់ទីតាំងល្បែងខាងលើមិនគោរពតាមកិច្ចសន្យានឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាមិនខាន ដោយនេះជាបទបញ្ជាណែនាំ។ លោកនឹងបន្តដឹកនាំកម្លាំងតាមបណ្តាស្រុកផ្សេងៗពិនិត្យទីតាំងបនល្បែងគ្រប់ប្រភេទទាំងអស់។

យោងតាមការផ្តល់ព័ត៌មានផ្ទាល់មាត់ពីលោកអភិបាលរងខេត្ត បានបញ្ជាក់ថា នៅក្នុងខេត្តកោះកុងមានទីតាំងលេងល្បែងផ្សងសំណាងប្រមាណជាង៣០ទីតាំង ដូច្នេះលោកនឹងបន្តតាមដានពិនិត្យបង្ក្រាបឱ្យបានទាន់ពេលវេលា ស្របតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយពាក្យស្លោកចាស់ពោលថា ល្បែងតែងវិនាស។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាដល់លោក លោកស្រីអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ឲ្យចាត់វិធានការជាបន្ទាន់នូវការត្រួតពិនិត្យល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីដែលមានបន្តបើកថ្មីថែមទៀត ត្រូចាត់វិធានការបិទជាបន្ទាន់៕
អត្តបទៈ សិរីវឌ្ឍនៈ





-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


