Connect with us

ព័ត៌មានជាតិ

​មន្ត្រីបន្តផ្ដល់សេវាអត្តសញ្ញាណកម្ម​ ជូនពលរដ្ឋ​ជាង ១ ម៉ឺននាក់ រយៈពេល៥ថ្ងៃ​

បានផុស

នៅ

ឈរលើគោលការណ៍សេវាប្រកបដោយនិរន្តរភាពរយៈពេល៥ថ្ងៃ នៃម៉ោងការងាររដ្ឋបាលក្នុងសប្ដាហ៍នេះ មន្រ្តីរាជការស៊ីវិល និងមន្រ្តីនគរបាលជាតិ ដែលទទួលបន្ទុកលើការងារអត្តសញ្ញាណកម្ម បានបន្តផ្ដល់សេវាអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន លិខិតធ្វើដំណើរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋ ទូទាំងប្រទេសបានចំនួន ១៣.៦៩៥ សេវា។ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ទូច សុខៈ ក្នុងចំណែកនៃសេវាអត្តសញ្ញាណកម្មនានា ដែលបានផ្ដល់ជូនសរុបនោះ សេវាអត្តសញ្ញាណបណ្ណមានចំនួន ៥.៣៦៩ សន្លឹក សេវាលិខិតឆ្លងដែនមានចំនួន ៣.៣៤៦លិខិត សេវាលិខិតធ្វើដំណើរមានចំនួន ១.៤៥៤​​លិខិត សេវាសៀវភៅស្នាក់នៅមានចំនួន ២.០៥៣ក្បាល និងសេវាសៀវភៅគ្រួសារមានចំនួន ១.៤៧៣ក្បាល។ តួលេខនេះ ប្រហាក់ប្រហែលគ្នានឹងសប្ដាហ៍មុនដែរ។

ក្នុងរយៈពេលពេញមួយខែមករា ឆ្នាំ២០២៤ មន្រ្តីអត្តសញ្ញាណកម្មទូទាំងប្រទេស នៃក្រសួងមហាផ្ទៃ បានផ្ដល់សេវាអត្តសញ្ញាណបណ្ណជូនពលរដ្ឋបានចំនួន ២៥.៤៨៨សន្លឹក លិខិតឆ្លងដែនចំនួន ២៤.៥៥០លិខិត លិខិតធ្វើដំណើរចំនួន ៦.០៥២លិខិត សៀវភៅស្នាក់នៅចំនួន ១១.០៧០ក្បាល និងសៀវភៅគ្រួសារចំនួន ៨.៦៨០ក្បាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម