ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ឆ្នាំនេះ ការវាយតម្លៃទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ នឹងត្រូវកំណត់យក ៣ កម្រិត
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា «សម្រាប់ឆ្នាំ ២០២៤ ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល នឹងត្រូវកំណត់យក កម្រិតវិទ្យាល័យ សាលាមត្តេយ្យ និងមន្ទីរពេទ្យបង្អែក»។

នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានសរសេរថា សូមគោរពថ្លែងអំណរគុណ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ ២០២៣ ហើយប្រកាសដាក់ឲ្យអនុវត្តសម្រាប់ឆ្នាំ ២០២៤ ព្រមទាំងផ្តល់អនុសាសន៍ណែនាំតម្រង់ទិសជាច្រើន ជាពិសេសសម្រាប់ក្រសួងមុខងារសាធារណៈ ដើម្បីបន្តអនុវត្ត និងសូមអរគុណចំពោះវត្តមានថ្នាក់ដឹកនាំជាច្រើនរូបដែលចូលរួមក្នុងពិធី នាព្រឹកមិញនេះ។

ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរបន្តថា ជាមួយគ្នានេះ ឯកឧត្ដម សូមចូលរួមអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ ២០២៣ ទាំង ៣០ អង្គភាព ដែលសម្រេចនូវគោលដៅថ្មីមួយបន្ថែមសម្រាប់អង្គភាពរបស់ខ្លួន ព្រមទាំងបានក្លាយខ្លួនជាអង្គភាពគំរូដល់អង្គភាពផ្សេងៗ ទៀត ទូទាំងប្រទេស។

ជាចុងក្រោយ ឯកឧត្ដម ក៏បានលើកទឹកចិត្តដល់បណ្ដាអង្គភាពទាំងអស់ ទាំងក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលបាន ឬ មិនបានចូលរួមក្នុងដំណើរការវាយតម្លៃ ឬ មិនទទួលបានចំណាត់ថ្នាក់ល្អ សូមបន្តកិច្ចខិតខំប្រឹងប្រែង ប្រើប្រាស់ធនធាន និងសមត្ថភាព ឲ្យអស់សក្ដានុពល ប្រកបដោយនវានុវត្តន៍ ព្រមជាមួយការប្រឹងប្រែងរួមគ្នារវាងថ្នាក់ដឹកនាំ និងមន្ត្រី អាជ្ញាធរមូលដ្ឋាន សហគមន៍ និងអង្គការដៃគូអភិវឌ្ឍន៍នានា ក្នុងគោលដៅកែលម្អ ពង្រឹង និងពង្រីកគុណភាព និងប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈកាន់តែប្រសើរជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តផ្តល់ការយកចិត្តទុកដាក់ និងជំរុញបន្ថែមចលនា នៃការប្រឡងប្រណាំង តាមរយៈការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលជាផ្នែកមួយ នៃការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ ២០៥០ ជាប្រទេសមានចំណូលខ្ពស់៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


