ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត៖ សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាអង្គការយុវជនបម្រើកិច្ចការមហាជនធំជាងគេនៅកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ជាអង្គការយុវជនបម្រើកិច្ចការមហាជនធំជាងគេនៅកម្ពុជា ដោយបានរួមចំណែកលើកិច្ចការសង្គម មនុស្សធម៌ និងដើម្បីបុព្វហេតុជាតិ មាតុភូមិ។

ការលើកឡើងនេះ គ្រាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤នេះ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមទាំងសមាជិក-សមាជិកា ដែលមានវត្តមាននៅក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ស.ស.យ.ក.នាព្រឹកនេះ។ ឯកឧត្តម បានថ្លែងរបាយការណ៍ ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. ដែលបានប្រពឹត្តទៅរយៈពេល ១ថ្ងៃកន្លះមកនេះ ដោយអង្គប្រជុំសម្រេចលទ្ធផលផ្លែផ្កាគួរជាទីមោទកៈ។

ឯកឧត្តម បានមានប្រសាសន៍រំលឹកពីគំរូវីរភាពរបស់ប្រធានទី ១ របស់ ស.ស.យ.ក. គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជំនាន់មុន ដែលបានលះបង់កម្លាំងកាយ ចិត្ត ស្មារតី បញ្ញា ពូនជ្រុំចលនាយុវជន រួមគ្នា ដើម្បីនាំមកនូវសុខសន្តិភាព ស្ថេរភាព ជូនប្រទេសកម្ពុជា។ ឯកឧត្តម បានបង្ហាញការគាំទ្រយ៉ាងមុតមាំ ចំពោះការដឹកនាំ របស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី ដែលពោរពេញដោយសមត្ថភាព និងជាអ្នកបន្តវេនក្នុងការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅមុខ ក្រោមបរិយាកាសនៃម្លប់សន្តិភាព និងស្ថេរភាព។

ក្នុងនាមជាប្រធាន ស.ស.យ.ក. ឯកឧត្តម ហ៊ុន ម៉ានី បានប្ដេជ្ញានឹងបន្តគាំទ្រនូវគោលនយោបាយ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល បន្តជំរុញ និងគាំទ្រសមាជិក-សមាជិកាគ្រប់រូប ឲ្យចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ប្រកាន់នូវសាមគ្គីភាព ស្មារតីស្ម័គ្រចិត្ត និងបេ្តជ្ញាក្នុងការការពារសមិទ្ធផលនានា ដែលបានមកពីការពលីរបស់ថ្នាក់ដឹកនាំជំនាន់មុន និងបន្តកសាងសមិទ្ធផលថ្មីៗ ដើម្បីចូលរួមចំណែកជំរុញវឌ្ឍនភាពសង្គមជាតិកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាអង្គការយុវជន បម្រើកិច្ចការមហាជនធំជាងគេនៅកម្ពុជា ដែលបានរួមចំណែកបំពេញបេសកកម្ម និងភារកិច្ចរបស់ខ្លួនលើកិច្ចការសង្គម មនុស្សធម៌ និងដើម្បីបុព្វហេតុជាតិ មាតុភូមិ តាមរយៈការងារស្ម័គ្រចិត្ត ដោយមិនប្រកាន់និន្នាការនយោបាយ វណ្ណៈ សាសនា នោះឡើយ។
សម្ដេចប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្ថែមថា សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា “ស.ស.យ.ក.” បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួន ដោយឈរលើលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង ពិសេសធ្វើការបូកសរុបលទ្ធផលការងារសម្រេចបាន និងដាក់ទិសដៅអនុវត្តភារកិច្ចបន្ត ដើម្បីចូលរួមកាន់តែសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជាតិ និងប្រជាជនកម្ពុជា។
សូមជម្រាបថា ក្នុងកិច្ចប្រជុំរយៈពេល ២ថ្ងៃនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានបោះឆ្នោតជ្រើសរើស សមាជិក គណៈកម្មាធិការកណ្តាលថ្មីចំនួន ១១៣ រូប (សរុបសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៤៨៧រូប) បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ចំនួន ៥ (សរុបសមាជិកគណៈអចិន្ត្រៃយ៍ចំនួន ៥២រូប) និងបោះឆ្នោតជ្រើសរើសអនុប្រធានចំនួន ១រូប (សរុបអនុប្រធានចំនួន ៨រូប)៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


