ព័ត៌មានជាតិ
លោក ឈួរ សុបញ្ញា ឲ្យក្រុមការងារឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល បំពេញដោយប្រសិទ្ធិភាពខ្ពស់
ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឈួរ សុបញ្ញា បានថ្លែងនូវការជំរុញឲ្យក្រុមការងារគ្រប់គ្រងទិន្នន័យ និងព័ត៌មានវិទ្យានៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលបន្តការងារដោយប្រសិទ្ធិភាពខ្ពស់។

ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមថ្លែងបែបនេះខណៈទទួលជួបពិភាក្សាជាមួយក្រុមការងារគ្រប់គ្រងទិន្នន័យ និងព័ត៌មានវិទ្យានៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលកាលពីល្ងាចម្សិលមិញនេះ ។
លោក ឈួរ សុបញ្ញា បានថ្លែងថា ចំពោះគ្រួសារក្រីក្រនិងជនងាយរងគ្រោះ ដោយជំងឺកូវីដ១៩ ត្រូវតែជំរុញឲ្យពួកគាត់សម្រុកមកផ្ទៀងផ្ទាត់ឈ្មោះ នៅឃុំសង្កាត់តាមមូលដ្ឋានទូទាំងប្រទេស ដែលរស់នៅស្នាក់អាស្រ័យរៀងខ្លួន ដើម្បីបន្តទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលរយៈពេល៣ខែទៀតគិតចាប់តាំងពីថ្ងៃទី២៤មករា រហូតដល់២៥មេសា ឆ្នាំ២០២១ខាងមុខនេះ។

តាមការផ្សព្វផ្សាយរបស់នាយកដ្ឋានសុខុមាលសង្គម ថ្ងៃនេះបានបញ្ជាក់ថា ក្រោយពីទទួលបានគោលនយោបាយជាតិគាំពារសង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាលបានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះពិសេស ដែលទទួលផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ១៩ លើកទី៤ ជុំទី១នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ តាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា។ នាយកដ្ឋានសុខុមាលភាពសង្គមបានបន្តធ្វើការអំពាវនាវបន្ថែមទៀតដល់គ្រួសារក្រីក្រនិងងាយរងគ្រោះទូទាំងប្រទេសមកពិនិត្យឈ្មោះតាមមូលដ្ឋាន ឃុំ សង្កាត់ ដែលរស់នៅស្នាក់អាស្រ័យរៀងៗខ្លួន ដើម្បីបន្តទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលរយៈពេល៣ខែទៀត ឲ្យបានគ្រប់ៗគ្នាសម្រាប់លើកទី៤ ជុំទី១៕


អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


