Connect with us

ព័ត៌មានជាតិ

អគ្គមេបញ្ជាការទ័ព អរគុណអាមេរិកដែលបើកឡើងវិញការបណ្ដុះបណ្ដាលជំនាញដល់កងទ័ពកម្ពុជា

បានផុស

នៅ

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអរគុណសហរដ្ឋអាមេរិកដែលបានបើកឱ្យមានឡើងវិញនូវការបណ្ដុះបណ្ដាលជំនាញដល់កងទ័ពកម្ពុជា ពិសេសលើជំនាញសន្តិសុខ និងភាសាអង់គ្លេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសទទួលជួបជាមួយលោកវរសេនីយ៍ឯក ថាំង ជេគី លី អនុព័ន្ធយោធាសហរដ្ឋអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបង្ហាញការ កត់សម្គាល់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន តាម រយៈការបំពេញទស្សនកិច្ច ការផ្ដល់ជំនួយ ក៏ដូចជាសកម្មភាពនានារបស់អាមេរិកជួយដល់កងយោធពលខេមរភូមិន្ទ។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ចាត់ទុកថា តាមរយៈនេះបានបង្ហាញយ៉ាងច្បាស់នូវទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

លោកនាយឧត្តមសេនីយ៍ វង្ស​ ពិសេន បានអរគុណសហរដ្ឋអាមេរិក ដែលបានយកចិត្តទុកដាក់បើកឱ្យមានឡើងវិញនូវការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ផ្នែកជំនាញសន្តិសុខ និងភាសាអង់គ្លេស ហើយលោក បញ្ជាក់ថា កម្ពុជា ក៏នឹងបន្តកិច្ចសហប្រតិបត្តិការក្នុងការស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាមដែលនៅសេសសល់ផងដែរ។

ថ្មីម្ដងទៀត លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាមួយអាមេរិក ហើយជឿជាក់យ៉ាងមុតមាំថា ទៅថ្ងៃខាងមុខ ទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជាតិទាំងពីរ កម្ពុជា និងអាមេរិក នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម