Connect with us

ព័ត៌មានជាតិ

ពិធីបុណ្យចូលឆ្នាំថ្មី ៣ថ្ងៃ ខេត្តត្បូងឃ្មុំមានភ្ញៀវទេសចរដើរលេងជាង ៣៧ម៉ឺននាក់

បានផុស

នៅ

រយៈពេល ៣ ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី១៣ ១៤ និង១៥ ខែ​មេសា ឆ្នាំ២០២៤ ក្នុង​ឱកាស​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ មាន​ភ្ញៀវ​ទេសចរ​ដើរ​លេង​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​​នានាសរុប​ចំនួន​ជាង ៣៧​ ម៉ឺន​នាក់ (៣៧២,១៣០​ នាក់)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អឿន រិទ្ធ ប្រធាន​មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំបាន​ឲ្យ​ដឹងទៀតថា នាថ្ងៃទី១៣ ខែមេសា មាន​ភ្ញៀវ​ទេសចរសរុប​មាន​​ចំនួន ១០០,៧៧០ នាក់ ថ្ងៃទី១៤ ខែ​មេសា មាន​ចំនួន ១២០,៥៣០ នាក់ និងថ្ងៃទី ១៥ ខែមេសា មានចំនួន ១៥០,៨៣០​ ​នាក់។

ក្នុង​នោះ​ចំពោះ​តំបន់ដែ​លមានពលរដ្ឋទៅលេងច្រើន​ជាងគេ គឺ​នៅ​បុរីរដ្ឋបាល​ទីរួមខេត្ត ដែល​រដ្ឋបាល​ខេត្តរៀប​ចំ​ព្រឹត្តិការណ៍ «សង្ក្រាន្ត​ត្បូង​ឃ្មុំ» រយៈពេល ៣ ថ្ងៃ មាន​ភ្ញៀវ​ទេសចរ​សរុបប្រមាណ ២៩៩,៣៦០នាក់។

ព្រឹត្តិការណ៍​សង្ក្រាន្តត្បូងឃ្មុំ​ឆ្នាំនេះ រដ្ឋបាលខេត្ត​បានរៀប​ចំ​លេង​ល្បែង​ប្រជាប្រិយខ្មែរ​ជា​ច្រើន​ដូច​ជា​ ទាញព្រ័ត្រ, លាក់កន្សែង, វាយក្អម, ឡើងសសរខា្លញ់។  ជាមួយគ្នានេះ ក៏មានរៀបចំ «តំបន់ត្រជាក់» បាញ់​ទឹក និង​ប្រគំ​តន្រ្តី​រាំលេងកម្សាន្ត​សប្បាយ។ បន្ថែមពីនេះ មាន​កម្មវិធីលេង​កម្សាន្តសប្បាយ​ៗជាច្រើនទៀត ព្រម​ទាំង រៀប​ចំ​ស្តង់ពិព័រណ៍ ការប្រគំ​តន្រ្តីសម័យ និង​ការបាញ់កាំជ្រួច អមជា​មួយការ​តុបតែង​ភ្លើង​លម្អ​នាពេល​រាត្រី​យ៉ាងស្រស់ស្អាតផងដែរ ។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំ «សង្ក្រាន្តត្បូងឃ្មុំ» នៅទីរួមខេត្ត រយៈពេល ៤ថ្ងៃ គឺថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ​២០២៤ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជា​បង្ក​បរិយាកាស​ជូន​ពលរដ្ឋកម្សាន្ត​សប្បាយ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ជំទាវទុយ សិរីរតនៈ នេត្រភក្រ្តា យក​អំណោយអង្ករ​វីតាមីន៣០០កេស ស្មើ​ប្រមាណ​ជិត ៤ តោន ផ្តល់​ជូន​មន្ទីរពេទ្យតេជោសន្តិភាព​

ព័ត៌មានជាតិ៦ ម៉ោង មុន

រាជរដ្ឋាភិបាល​ចេញសារាចរស្តីពី​ ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

សន្តិសុខសង្គម៦ ម៉ោង មុន

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ៧ ម៉ោង មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម