ព័ត៌មានជាតិ
ចុងខែឧសភា សម្ដេចធិបតី នឹងអញ្ជើញសម្ពោធឆ្លងព្រះធម្មចេតិយទី១ តម្កល់ព្រះត្រៃបិតក នៅស្រុកភ្នំស្រួច
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធឆ្លងព្រះធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដក និងកាត់ខ្សែបូឆ្លងផ្លូវបេតុង ៧ខ្សែ សរុបប្រវែង ២ ៨២១ម៉ែត្រ ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលមានទីតាំងក្នុងភូមិសាស្រ្តភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នេះបើតាមលិខិតមួយច្បាប់ដែលចេញទីស្ដីការគណៈរដ្ឋមន្ត្រី។

គួរឱ្យដឹងថា ព្រះធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដក និងផ្លូវបេតុង ៧ខ្សែ គឺស្ថិតក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាដែលមានផ្ទៃដី ១២៦ហិកតា ដែលជាដីសម្បទាន ពីរាជរដ្ឋាភិបាល ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិគិរីរម្យ។ មជ្ឈមណ្ឌលនេះ អាចចាត់ទុកថា គឺជាមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ដ៏ធំជាងគេបំផុតពុំធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយនឹងក្លាយជាសម្បត្តិវប្បធម៌ របស់ជាតិដ៏ធំមួយនៅកម្ពុជា។
មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា និងត្រូវស្ថាបនាមហាប្រាសាទចំនួន៤ និងព្រះចុឡាមុនីចេតិយ៍មួយនៅចំកណ្ដាលមហាប្រាសាទទាំង៤ និងសាងសង់ប្រាសាទ ៨ ដទៃទៀត ដើម្បីទុកតម្កល់ផ្ទាំងសិលាចារឹកព្រះត្រៃបិដកក្នុងចំនួន ១ ០១៧ ផ្ទាំងចារឹកជាអក្សរបាលីម្ខាងសម្រាយពីភាសាបាលី ហើយក្នុង១ផ្ទាំងៗ មានទំហំទទឹង៨តឹក និងកម្ពស់ជាង ១ ម៉ែត្រជាប្រភេទថ្មម៉ាប៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


