ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ «កត្តាមនុស្ស ជាគន្លឹះ នៃភាពជោគជ័យលើការងារនីមួយៗ»
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) លើកឡើងថា គន្លឹះជំរុញសំទុះ នៃភាពជោគជ័យលើការងារនោះ គឺ កត្តាមនុស្ស។

ការលើកឡើងនេះ បន្ទាប់ពី ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញចុះទស្សនកិច្ចផ្ទាល់នៅអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំនួន ២ មានមណ្ឌលសុខភាពគោកចក និង អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ដែលជាអង្គភាពទទួលជ័យលាភីចំណាត់ថ្នាក់លេខ ២ រយៈពេល ២ ថ្ងៃ នៅខេត្តសៀមរាប កាលពីថ្ងៃទី ៦-៧ ខែឧសភា ឆ្នាំ ២០២៤។
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងថា ផ្នែកមួយ នៃបេសកកម្មនៅក្នុងខេត្តសៀមរាប រយៈពេល ២ ថ្ងៃនេះ ឯកឧត្ដម និងក្រុមការងារ បានជួបសន្ទនា សំណេះសំណាល សាកសួរសុខទុក្ខជាមួយមន្ត្រីរាជការ និងបានចុះទស្សនកិច្ចតាមបណ្ដាទីតាំង អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលទទួលបានជ័យលាភីលេខ ២ ក្នុងឆ្នាំ ២០២៣។

ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តថា អ្វីដែលជាការកត់សម្គាល់នៅក្នុងបេសកកម្ម ចេញពីជំនួបទាំងនេះ គឺការសង្កេតលើស្មារតីសហការគ្នា និងគាំទ្រគ្នាទៅវិញទៅមក រវាងតួអង្គដឹកនាំអង្គភាពនីមួយៗ និងមន្ត្រីរាជការជាប្រតិបត្តិករទាំងអស់ រួមទាំងការចូលរួមពីអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រេចគោលដៅរួម។ គោលដៅនោះ គឺជាការទទួលបានការសាទរ និងការគាំទ្រពីប្រជាពលរដ្ឋ ហើយដែលអាចឈានដល់ការទទួលស្គាល់ជាផ្លូវការពីសំណាក់រាជរដ្ឋាភិបាល។
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តទៀតថា «ជាការពិត ភាពជោគជ័យ នៃការងារនីមួយៗ ទាមទារឲ្យមានភាគីពាក់ព័ន្ធចូលរួមទាំងអស់គ្នា រួមទាំងកត្តាគួបផ្សំដទៃទៀត។ ប៉ុន្តែ កត្តាដែលខ្ញុំគិតថាជាគន្លឹះជំរុញសំទុះ នៃភាពជោគជ័យលើការងារនោះ គឺ កត្តាមនុស្ស»។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី លើកឡើងបន្ថែមថា កត្តាមនុស្ស ក្នុងករណីនេះ គឺជាមន្ត្រីរាជការក្នុងនាមជាប្រតិបត្តិករ ដែលមានទឹកចិត្ត ឆន្ទៈ និងការលះបង់ខ្ពស់ ក្នុងស្មារតីសាមគ្គីឯកភាពផ្ទៃក្នុង។ ឯកឧត្ដម សូមយកឱកាសនេះ វាយតម្លៃខ្ពស់ និងសូមកោតសរសើរ ព្រមទាំងលើកទឹកចិត្តឲ្យបន្តភាពជាគំរូនេះសម្រាប់អង្គភាពផ្សេងៗ ទៀត និងសូមបន្តឧត្ដមភាព នៃមន្ត្រីរាជការនេះ ដើម្បីសហគមន៍ និងប្រទេសជាតិ។
គួរបញ្ជាក់ថា មណ្ឌលសុខភាពគោកចក និង អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា មានឱកាសបានចូលរួមប្រឡងប្រណាំងក្នុងការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល ដែលបានបង្កើតឡើងដោយរាជរដ្ឋាភិបាល។

អង្គភាពដែលចូលរួម ត្រូវឆ្លងកាត់ការត្រួតពិនិត្យ និង វាយតម្លៃយ៉ាងម៉ត់ចត់ លើគោលការណ៍សុក្រឹតភាព តម្លាភាព និង សមិទ្ធិកម្ម របស់អង្គភាពផ្តល់សេវាពីគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាគំរូថ្នាក់ជាតិ ក្រោមការដឹកនាំរបស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ការវាយតម្លៃ ត្រូវផ្តោតលើគោលការណ៍លក្ខណៈវិនិច្ឆ័យចំនួន ៨ ។ ក្នុងនោះ មណ្ឌលសុខភាព គោកចក និង អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា មានកិត្តិយសទទួលជ័យលាភីចំណាត់ថ្នាក់លេខ ២ ទូទាំងប្រទេស៕
អត្ថបទ ៖ ពិសី






-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


