ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ធនាគារ ជំរុញគ្រឹះស្ថានធនាគារ បង្កើនការអប់រំការប្រើប្រព័ន្ធទូទាត់ដល់អតិថិជន ដើម្បីកុំឱ្យចាញ់បោកជនខិលខូច
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ នៃកម្ពុជា បានជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ បន្តយកចិត្តទុកដាក់អប់រំដល់អតិថិជនរបស់ខ្លួនឱ្យបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតពីការប្រើប្រាស់ប្រព័ន្ធទូទាត់ ដើម្បីកុំឱ្យពួកគាត់ចាញ់បោកជនខិលខូចធ្វើឱ្យបាត់បង់ថវិកា និងទ្រព្យសម្បត្តិ។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «របាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុក្នុងឆ្នាំ ២០២៣» នៅថ្ងៃទី ២០ ឧសភា នេះ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាអ្នកផ្តល់សេវា សូមយកចិត្តទុកដាក់បន្ថែមទៀតលើការដោះស្រាយពាក្យបណ្ដឹងជូនអតិថិជនឱ្យបានទាន់ពេលវេលា និងយុត្តិធម៌។ ត្រូវពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង និងវាយប្រហារក្នុងប្រព័ន្ធដែលហៅថាសាយប័រ និងពង្រឹងការអប់រំអតិថិជន និងការប្រើប្រាស់ប្រព័ន្ធទូទាត់ឱ្យមានការទទួលខុសត្រូវ និងប្រុងប្រយ័ត្ន។
លោកស្រីបណ្ឌិត បានបន្តថា ការជំរុញ និងការណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ យកចិត្តទុកដាក់បន្ថែមនេះ ដោយសារមួយរយៈចុងក្រោយនេះមានការឆបោកច្រើនតាមប្រព័ន្ធទូទាត់អេឡិចត្រូនិកមកពីការធ្វេសប្រហែសរបស់អតិថិជន ព្រោះប្រព័ន្ធទូទាត់ថ្មីអាចមើលទៅស្រួល ប៉ុន្តែភាពងាយស្រួលនេះបានផ្តល់នូវហានិភ័យដែរ។ ដូចនេះ សូមឱ្យគ្រឹះស្ថានទាំងអស់ បន្តការយកចិត្តទុកដាក់លើចំណុចទាំងនេះបន្ថែមទៀត។

លោកស្រីបណ្ឌិត បានបញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិកបានកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសបន្ទាប់ពីវិបត្តិកូវីដ-១៩ ដោយក្នុងនោះប្រតិបត្តិការទូទាត់តាមរយៈការថយចុះកំណើនឥណទាន គួបផ្សំនឹងការបញ្ចប់ការរៀបចំឥណទានឡើងវិញ បានបណ្តាលឱ្យអនុបាតឥណទានមិនដំណើរការកើនឡើងលឿន តែបន្តស្ថិតក្នុងកម្រិតទាបនៅឡើយ។
ទោះយ៉ាងណា លោកស្រីបណ្ឌិត បានបន្ថែមថា កំណើននេះ តម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បង្កើនការតាមដាន និងវាយតម្លៃជាប្រចាំលើហានិភ័យមកលើស្ថិរភាព ហិរញ្ញវត្ថុ។ ទន្ទឹមនេះ ការកើនឡើង នៃការធ្វើសំវិធានធន និងការចំណាយលើអត្រាការប្រាក់ បានធ្វើឱ្យប្រាក់ចំណេញក្នុងប្រព័ន្ធធនាគារថយចុះ ជារួម ផ្អែកលើលទ្ធផល នៃការធ្វើតេស្តប្រព័ន្ធធនាគារកម្ពុជារក្សាបានភាពធន់ ស្របពេលដែលអនុបាតសាធនភាព និងសន្ទនីយភាពបន្តស្ថិតក្នុងកម្រិតខ្ពស់ បើទោះបីជាមានភាពខុសគ្នាខ្លះនៅកម្រិតគ្រឹះស្ថានក៏ដោយ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


