Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ ដាក់ចេញវិធានការ៣ចំណុចដើម្បីបរឹតបន្តឹង និងង្ក្រាបក្រុមក្មេងទំនើង

បានផុស

នៅ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដាក់ចេញវិធានការ៣ចំណុចគឺ ទី១វិធានការអប់រំ ទី២វិធានការរដ្ឋបាល និងទី៣ វិធានការច្បាប់ ដើម្បីរឹតបន្តឹង និងបង្ក្រាបក្មេងទំនើងឱ្យបានម៉ឺងម៉ាត់បំផុត។ ការដាក់ចេញនេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី២៥ ខែឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះវិធានទី១ ទាក់ទងជាមួយនឹងការអប់រំ រដ្ឋបាលខេត្តបានឱ្យដឹងថា គឺទុកជូនទៅអាណាព្យាបាលជាអ្នកទទួលខុសត្រូវក្នុងការអប់រំកូនចៅ បើទុកឱ្យអាជ្ញាធរ ប្រើប្រាស់កម្លាំងទៅធ្វើការអប់រំបន្តទៀត វាមិនគ្រប់គ្រាន់នោះទេ សម្រាប់ការអនុវត្តជាមួយក្មេងទំនើងនៅក្នុងដំណាក់កាលនេះ គឺត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងសូមធ្វើការអំពាវនាវដល់អាណាព្យាបាល ត្រូវទទួលខុសត្រូវក្នុងការអប់រំកូនចៅរបស់ខ្លួន។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មិនទទួលយកទៀតទេ នៅពេលដែលកងកម្លាំងធ្វើការបង្ក្រាបបានមកសុំយកទៅធ្វើការអប់រំ លក្ខណៈបែបនេះ គឺវាហួសពេលហើយ ការអប់រំ គឺធ្វើមុនពេលដែលសមត្ថកិច្ចអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ក្នុងដំណាក់កាលអនុវត្តវិធានការរដ្ឋបាល និងការអនុវត្តច្បាប់ វាហួសដំណាក់កាលសង្គ្រោះ សូមឱ្យអាណាព្យាបាលផ្តើមការទទួលខុសត្រូវការអប់រំកូន ចៅរបស់ខ្លួនកុំឱ្យទៅប្រព្រឹត្តអំពើល្មើស កុំប្រព្រឹត្តសកម្មភាពក្មេងទំនើង។

ប្រភពដដែលបានឱ្យដឹងថា ចំពោះសមត្ថកិច្ច កងកម្លាំងទាំងអាយ្យការ តុលាការ ត្រូវរួមគ្នា ឯកភាពគ្នាឱ្យបានមុតស្រួចអនុវត្តទប់ស្កាត់ជាមួយនឹងក្មេងទំនើង ដោយពីមុនធ្លាប់ឯកភាពគ្នាធ្វើកិច្ចការធំៗបានយ៉ាងច្រើន មិនគួរទុកចន្លោះប្រហោងឱ្យក្មេងទំនើងបង្កបទល្មើសធំៗនៅខេត្តព្រះសីហនុទេ ព្រោះបទល្មើសមានការថមថយនូវការត្រួតពិនិត្យគ្រឿងស្រវឹង គ្រឿងញៀនតាមដងផ្លូវសាធារណ មកដល់បច្ចុប្បន្នគឺសូន្យ អាវុធក៏មិនដែលរកឃើញ ដល់ពេលវេលាដែលយើងត្រូវប្រមូលកម្លាំងសរុបធ្វើកិច្ចការជាមួយក្រុមក្មេងទំនើងឱ្យមានប្រសិទ្ធភាព។

ចំណែកវិធានការទី២ គឺវិធានការរដ្ឋបាល គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង៥ និងកម្លាំងចលតរបស់ស្នងការ និងកងរាជ អាវុធហត្ថចេញប្រតិបត្តិការគ្រប់គោលដៅ ហើយគោលដៅដែលមានការសង្ស័យច្រើន គឺនៅក្នុងក្រុងព្រះសីហនុ ដោយប្រើប្រាស់ជំនាញស៊ើបអង្កេតល្បាតដោយស៊ីវិល ពិនិត្យមើលនៅទីតាំងណាដែលមានក្មេងទំនើងប្រមូលផ្តុំ មិនចាំបាច់ឱ្យពួកគេធ្វើសកម្មភាពនោះទេ គឺព័ទ្ធត្រួតពិនិត្យធ្វើការឆែកឆេរ រកមើលកាំបិត ពូថៅ អាវុធ ថ្នាំញៀន ឬជាតិស្រវឹង ដើម្បីចាត់វិធានការ។ ក្រោយពី ប្រមូលអ្នកមានសារធាតុញឿនចូលក្នុងមណ្ឌលអប់រំកែប្រែស្ថានីតិសម្បទា អ្នកញឿនគ្រៀងញៀននៅឃុំកែវផុស វាក៏គ្របដណ្តប់ទៅលើក្មេងទំនើងមួយផ្នែកធំ គឺពួកដែលមានសារធាតុញឿន ពេលនេះ រដ្ឋបាលបែរការណុងទៅរកក្មេងទំនើងឱ្យមានប្រសិទ្ធភាព។

ចំណែកកងកម្លាំងផ្សេងៗទៀតសូមជួយគាំទ្រក្នុងក្រមខណ្ឌក្រុង ស្រុក ធ្វើកិច្ចការនេះឱ្យបានពេញលេញ ប្រសិនបើយើងគ្រប់គ្រងក្មេងទំនើងបាន បញ្ហាសន្តិសុខសុវត្ថិភាពសាធារណត្រូវបានកាត់បន្ថយ ព្រោះក្រុងព្រះសីហនុ មានអ្នកធ្វើការងារថ្ងៃ រួចចេញអុកឡុកពេលព្រលប់ និងអ្នកធ្វើការយប់ មកអុកឡុងពេលភ្លឺ ឬពេលថ្ងៃ ហើយមន្ទីរ អង្គភាពត្រូវចូលក្នុងការអប់រំនៅតាមភូមិ ឃុំ សង្កាត់ មិនមានការអប់រំនៅពេលដែលអាជ្ញាធរ កងកម្លាំងរបស់យើងបង្ក្រាបបានទេ គឺត្រូវអប់រំពីចម្ងាយឱ្យហើយ ដោយត្រូវពង្រីកការគ្រប់គ្រង ពិសេសមន្ទីរ អប់រំ ត្រូវបន្តផ្សព្វផ្សាយក្មេងៗកុំបង្កើតជាក្រុម និងការណាត់ជួបគ្នា នេះជាសមភូមិថ្មីសម្រាប់បង្កអសន្តិសុខសង្គម ប្រសិនបានដឹងរឿងក្មេងៗណាត់ជួបគ្នា ត្រូវបញ្ជូនព័ត៌មានឱ្យបានលឿនឆាប់មកអាជ្ញាធរភូមិ ឃុំ សង្កាត់ និងគណៈបញ្ជាការក្រុង ស្រុកចុះធ្វើប្រតិបត្តិការភ្លាម ហើយការងារនេះ គឺត្រូវចូលរួមពីប្រជាជន មហាជន និងយុវជនរបស់យើងរាយការពីក្មេងទំនើងរួមចំណែកទប់ស្កាត់ឱ្យបានទាន់ពេលវេលា។

សម្រាប់វិធានការទី៣ ទាក់ទងនឹងវិធានការច្បាប់ចំពោះក្មេងទំនើង គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកម្លាំងសមត្ថកិច្ច ត្រូវបើកការស្រាវជ្រាវដូចរឿងព្រហ្មទណ្ឌ និងបន្តធ្វើការស្រាវជ្រាវដល់ភូមិ ឃុំ សង្កាត់។ ពេលចុះប្រតិបត្តិការត្រួតពិនិត្យ ត្រូវចាត់តាំងក្រុមការងារថតរូបផ្សព្វផ្សាយឱ្យបានទូលំទូលាយប្រកបដោយវិជ្ជាជីវៈ តម្រូវគោរពសិទ្ធបុគ្គលផងដែរ ដើម្បីធ្វើការគ្រប់គ្រងក្មេងទំនើងឱ្យមានប្រសិទ្ធភាពដោយការទទួលខុសត្រូវ ឆ្លើយតបទៅនឹងប្រជាពលរដ្ឋរាយការមកដល់អាជ្ញាធរ ហើយប្រជាពលរដ្ឋពួកគាត់រីករាយនឹងចូលរួមរាយការ ដើម្បីធ្វើការបង្ក្រាបបានសំបុកក្រុមក្មេងទំនើងអត់ មានឱកាសបង្កអសន្តិសុខសាធារណ មន្ទីរព័ត៌មាន មន្ទីរវប្បធម៌ខិតខំធ្វើការផ្សព្វផ្សាយអពីសកម្មភាពល្អ និងសកម្មភាពអាក្រក់របស់ក្មេង បើធ្វើល្អ រដ្ឋបាល នឹងខិតខំលើកទឹកចិត្ត ហើយការផ្សព្វផ្សាយនេះ ជាសមភូមិមួយក្នុងការចូលរួមទបស្កាត់ប្រឆាំងជាមួយក្រុមក្មេងទំនើងនេះផងដែរ យើងត្រូវធ្វើរដ្ឋបាលដែលកន្លែងប្រមូលផ្តុំរបស់ក្មេងទំនើង ត្រូវមានវិធានបង្ក្រាបចំពោះក្មេងទំនើង និងអនុវត្ដឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីភូមិ ឃុំ សង្កាត់របស់យើងមានសុវត្ថិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៩ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២០ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម