ព័ត៌មានជាតិ
ទូតកម្ពុជា និងអគ្គលេខាធិការហ្វ្រង់កូហ្វូនី ពិភាក្សាគ្នាពីការត្រៀមរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលឆ្នាំ២០២៦
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និងលោកស្រីអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី បានជួបគ្នាដើម្បីពិភាក្សាអំពីការត្រៀមរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នាឆ្នាំ២០២៦។ លោកស្រីអគ្គលេខាធិការ ថា អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី នឹងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា។

បើតាមការលើកឡើងរបស់លោក លុយ ដាវីដ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង គឺភាគីទាំងពីរ បានផ្តោតការពិភាក្សាលើដំណើរការនៃការរៀបចំរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ ដែលការសម្រេចឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងប្រព្រឹត្តទៅនាឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើក ទី១៩ នៅខែតុលា ឆ្នាំ២០២៤ខាងមុខ នៅទីក្រុងប៉ារីស។

ជំនួបពិភាក្សានេះ បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ គ្រាដែលលោកឯកអគ្គរាជទូត លុយ ដាវីដ បានរៀបចំអាហារការងារជូនលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូ នី នៅនិវេសនដ្ឋានឯកអគ្គរាជទូត នាទីក្រុងប៉ារីស។
ក្នុងឱកាសនោះ លោក លុយ ដាវីដ បានរម្លឹក និងថ្លែងអំណរគុណដល់លោកស្រី អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅប្រទេសបារាំង កាលពីខែមករា ឆ្នាំ២០២៤កន្លងទៅនេះ។

លោកស្រី ល្វីស មូស៊ីគីវ៉ាបូ បានកោតសសើរចំពោះសកម្មភាពយ៉ាងសកម្មរបស់កម្ពុជាក្នុងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) ដែលមានព្រះករុណា សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាបិតាស្ថាបនិកមួយអង្គនៃអង្គការនេះ។ លោកស្រី អគ្គលេខាធិការហ្រ្វង់កូហ្វូនី បានបញ្ជាក់ប្រាប់លោកឯកអគ្គរាជទូតកម្ពុជា ថា ក្នុងករណីបេក្ខភាពរបស់កម្ពុជា ត្រូវបានសម្រេចឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល នោះអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី នឹងត្រៀមលក្ខណ:ផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បិរៀបចំកិច្ចប្រជុំនេះឱ្យទទួលបានជោគជ័យ។
លោក លុយ ដាវីដ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានចាត់ទុកថា នេះជាឱកាសដ៏ពិសេសរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិដ៏ធំនេះ ដែលមានសមាជិកចំនួន៨៨ប្រទេស ពីទ្វីបទាំង៥ចូលរួម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


