ព័ត៌មានជាតិ
កសិករក្នុងខេត្តត្បូងឃ្មុំ សម្រុកបង្កបង្កើនផលស្រូវបានជាង៤០ភាគរយនៅខែឧសភានេះ
ប្រជាកសិករក្នុងខេត្តត្បូងឃ្មុំ បានសម្រុកបង្កបង្កើនដំណាំស្រូវរដូវវស្សាបន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំ។ ការបង្កបង្កើនផលដំណាំស្រូវរដូវវស្សាសម្រេចបាន ៣១ ៧២៥ហិកតា ស្មើនឹង ៤១,៣៧% នៃផែនការ ៧៦ ៦៩០ហិកតា បើធៀបនឹងឆ្នាំ២០២៣ យឺតជាង ១១ ២៣៥ហិកតា ទាំង៧ស្រុក/ក្រុងនៃខេត្តត្បូងឃ្មុំ។ ការបង្កបង្កើនផលស្រូវឆ្នាំ២០២៤នេះ យឺតជាងឆ្នាំទៅដោយសារអាកាសធាតុមិនអំណោយផល។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ឲ្យដឹងថា បើគិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ការបង្កបង្កើនផលស្រូវរដូវវស្សា ប្រជាកសិករនៅក្នុងខេត្តត្បូងឃ្មុំ បានសម្រុកចុះភ្ជួររាស់ដីស្រែដើម្បីសាបព្រួសបង្កបង្កើនផលស្រូវរដូវវស្សា ក្នុងនោះសម្រេចបានលទ្ធផលដូចខាងលើ ហើយស្រុកដែលដាំដុះច្រើនជាងគេ គឺស្រុកក្រូចឆ្មារ ដែលមានផ្ទៃដីដាំដុះស្រូវវស្សាប្រមាណ ៦ ២៣៥ហិកតា។
លោកប្រធានមន្ទីរបានបញ្ជាក់ឲ្យដឹងទៀតថា ឆ្នាំនេះប្រជាកសិករផលិតការដាំដុះស្រូវស្រាល(ពូជស្រូវស្រាលរួមមាន ពូជស្រូវOM៥៤៥១ និងសែនពិដោរ) កណ្តាល(ពូជស្រូវកណ្តាលរួមមាន ពូជស្រូវផ្ការំដួល និងពូជស្រូវប្រពៃណី) និងស្រូវធ្ងន់(ពូជស្រូវធ្ងន់រួមមាន ពូជស្រូវរាំងជ័យ ពូជស្រូវខា៨ ខា៩ និងពូជស្រូវប្រពៃណី)។ ស្រូវធ្ងន់កសិករដាំដុះច្រើនជាងគេ៕
អត្ថបទ៖ សាន វិឡែម






-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


