ព័ត៌មានជាតិ
ប្រតិភូយោធាកម្ពុជា ដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ បានចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី នៅសិង្ហបុរី
នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈ ប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ រយៈពេល៣ថ្ងៃ នៅប្រទេសសិង្ហបុរី។

កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី នៅប្រទេសសិង្ហបុរី ត្រូវគេស្គាល់ថា កិច្ចសន្ទនាសាំងគ្រីឡា គឺជាវេទិកាដ៏សំខាន់មួយដែលមានការជួបគ្នារវាងប្រមុខការពារជាតិអាស៊ាន និងប្រមុខការពារជាតិមកពីបណ្ដាប្រទេសនានាលើសាកលលោក គ្រោងចាប់ផ្ដើមពីថ្ងៃទី៣១ ឧសភា ដល់ថ្ងៃទី២ មិថុនា ឆ្នាំ២០២៤។
ប្រធានបទក្នុងកិច្ចប្រជុំនេះ នឹងផ្ដោតលើភាពជាដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ការពង្រឹងវិបត្តិនៅពេលមានការប្រកួតប្រជែងកាន់តែកើនឡើង ការកសាងសន្តិសុខ កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បញ្ហាប្រឈមសន្តិសុខឆ្លងតំបន់ វិធីសាស្ត្ររបស់ចិនចំពោះសន្តិសុខសាកល ការតភ្ជាប់សន្តិសុខមហាសមុទ្រឥណ្ឌានិងប៉ាស៊ីហ្វិក និងការគិតគូរឡើងវិញអំពីដំណោះស្រាយសម្រាប់ស្ថេរភាពតំបន់។

តបតាមការអញ្ជើញរបស់លោកបណ្ឌិត បាសស្មៀន ហ្គាយហ្គឺរិច (Bastian Giegerich) អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្ត្រ ប្រមុខការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា បានដឹកនាំគណៈប្រតិភូកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី។
លោកនាយឧត្តមសេនីយ៍ ទៀ សីហា នឹងអញ្ជើញថ្លែងសុន្ទរកថា និងចែករំលែកទស្សនៈនៅក្នុងសម័យប្រជុំពេញអង្គទី៣ ស្តីពីការកសាងសន្តិសុខសហប្រតិបត្តិការនៅអាស៊ី-ប៉ាស៊ីហ្វិក ដោយបង្ហាញទស្សនៈស្តីពីបញ្ហាប្រឈមថ្មីៗដែលកំពុងកើតមាននៅក្នុងតំបន់ និងសកលលោក ក៏ដូចជាចែករំលែកនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងភាពរុងរឿងរបស់តំបន់ និងសកលលោកទាំងមូល៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


