ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ប្រាប់ឱ្យចាត់ទុកគ្រឿងញៀន ជាខ្មាំងផ្ទៃក្នុង ដែលត្រូវរួមគ្នាកម្ទេច
នៅចំពោះកងកម្លាំងប្រដាប់អាវុធនៃទិសយោធភូមិទី៤ ខេត្តសៀមរាប មេបញ្ជាការរងកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានប្រាប់ឱ្យកម្លាំងប្រដាប់អាវុធទាំងអស់ចាត់ទុកគ្រឿងញៀន ជាខ្មាំងផ្ទៃក្នុង ដែលត្រូវរួមគ្នាកម្ទេចចោល។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងថា៖ «កងកម្លាំងប្រដាប់អាវុធ ត្រូវចាត់ទុកគ្រឿងញៀន គឺជាខ្មាំងផ្ទៃក្នុងរបស់យើង ដែលត្រូវដាច់ខាតរួមគ្នាកម្ទេច និងកម្ចាត់ខ្មាំងមួយនេះចេញពីសង្គមជាតិយើង»។ ឧត្តមសេនីយ៍ឯក សង្កត់ធ្ងន់ថា ក្នុងនាមជាកងកម្លាំងម្នាក់ ត្រូវមានស្មារតីការពារជាតិ ថែរក្សាសុខសន្តិភាព និងសុវត្ថិភាពប្រជាជនជាប់ជានិច្ច ហើយដាច់ខាតត្រូវប្រឆាំងជាមួយនឹងគ្រឿងញៀន កុំពាក់ព័ន្ធឱ្យសោះជាមួយគ្រឿងញៀន។
ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ នាពេលនេះ ជាសារក្រើនរម្លឹកដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឱ្យចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។

ជាកត់សម្គាល់ ដូចអាណត្តិមុនៗសម្រាប់អាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី បានបន្តចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាអាទិភាពដ៏សំខាន់ក្នុងនយោបាយរបស់ខ្លួន។ សម្ដេចធិបតី បានប្រកាសដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងមន្ត្រីរាជការស៊ីវិល និងទាំងមន្ត្រីប្រដាប់អាវុធ បើក្នុងករណីរកឃើញថា ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ ដោយគ្មានការលើកលែង។
ប្រសាសន៍លើកឡើងខាងលើរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល និងចែកអាវភ្លៀង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនដល់កងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិទី៤ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤៕

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


