ព័ត៌មានជាតិ
បើមិនប្រែប្រួល ការប្រឡងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា លើកទី ១ ដើម្បីសម្រាំងបេក្ខជន នឹងប្រព្រឹត្តិទៅនៅខែកក្កដា ខាងមុខនេះ
ក្រោយពីបានសិក្សា និងរៀបចំការងារបច្ចេកទេសជាច្រើនដំណាក់កាលរួចមក ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា ត្រូវបានកំណត់នៅខែកក្កដា ឆ្នាំ ២០២៤។

ដើម្បីពិនិត្យលើវឌ្ឍនភាព និងតម្រង់ទិសការងារបន្ថែម ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង កាលពីរសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សាជាច្រើនរូប។
កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅដោយមានការធ្វើរបាយការណ៍ពីក្រុមការងារបច្ចេកទេស រួមជាមួយការពិភាក្សាពីទិដ្ឋភាពនានា ដើម្បីឱ្យការប្រឡងប្រជែងប្រព្រឹត្តទៅកាន់តែល្អប្រសើរ ស្របតាមនិយាមដែលបានដាក់ចេញ និងស្របតាមគោលការណ៍ធ្លាប់អនុវត្តកន្លងមក។

ស្របពេលជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា បេក្ខជនចំនួន ៤,០៤១ នាក់ ឬ ស្មើបីដង នៃចំនួនដែលត្រូវជ្រើសរើសជាប់ស្ថាពរចុងក្រោយ (១,៣៤៧ នាក់) នឹងត្រូវបានជ្រើសរើសសម្រាប់ការប្រឡងលើកទី ១ ដើម្បីជ្រើសសម្រាំងបេក្ខជនចេញពីបេក្ខជនដែលមានសិទ្ធប្រឡងចំនួនសរុប ៣៨,១៦៨ នាក់។
តាមការគ្រោងទុក អង្គប្រជុំបានកំណត់កាលបរិច្ឆេទសម្រាប់ការប្រឡងនៅថ្ងៃទី ១៣-១៤ និង ថ្ងៃទី ២០-២១ ខែកក្កដា ឆ្នាំ ២០២៤ តាមមណ្ឌលប្រឡងផ្សេងៗ គ្នា៕





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


