ព័ត៌មានជាតិ
៦ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បណ្ដាលឲ្យមនុស្សស្លាប់-របួស ជិត ៣០ នាក់ ប៉ះពាល់ផ្ទះជិត ៤ ពាន់ខ្នង
ខ្យល់កន្ត្រាក់នៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤ នេះ បានកើតឡើងជិត ២០០ លើក បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសជិត ៣០ នាក់ និងបំផ្លាញផ្ទះសម្បែងជិត ៤ ពាន់ខ្នង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មួយចំនួនទៀត។

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ០៣ កក្កដា នេះថា រយៈពេល ៦ ខែ ឆ្នាំ ២០២៤ នេះ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ១៨២ លើក នៅទូទាំងប្រទេស បណ្តាលឲ្យរលំផ្ទះធ្ងន់ធ្ងរចំនួន ៣៧៥ ខ្នង របើកដំបូលផ្ទះ និងខូចខាតមធ្យមចំនួន ៣៣២៧ ខ្នង របើកដំបូលសាលារៀនចំនួន ៣៧ ខ្នង តូបផ្សារចំនួន ១៧ តូប អគាររដ្ឋបាលចំនួន ១៣ កន្លែង បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៣ នាក់ និងរបួសចំនួន ២៣ នាក់។
លោកបានបន្តថា ខេត្តដែលទទួលរងគ្រោះច្រើនជាងគេ រួមមាន ៖ ខេត្តបាត់ដំបង កើតឡើងចំនួន ២៧ លើក បណ្ដាលឲ្យរលំផ្ទះធ្ងន់ធ្ងរចំនួន ១០៥ ខ្នង និងរបើកដំបូលផ្ទះ និងខូចខាតមធ្យមចំនួន ៣៨៥ ខ្នង បន្ទាប់មកខេត្តសៀមរាបកើតឡើង ១៦ លើក បណ្តាលឲ្យរលំផ្ទះធ្ងន់ធ្ងរចំនួន ៥៥ ខ្នង និងរបើកដំបូលផ្ទះ និងខូចខាតមធ្យមចំនួន ៤១១ ខ្នង ខេត្តឧត្តរមានជ័យ កើតឡើងចំនួន ១៥ លើក បណ្ដាលឲ្យរលំផ្ទះធ្ងន់ធ្ងរចំនួន ៣៣ ខ្នង និងរបើកដំបូលផ្ទះ និងខូចខាតមធ្យមចំនួន ៣១២ ខ្នង និងខេត្តបន្ទាយមានជ័យ កើតឡើងចំនួន ១១ លើក បណ្ដាលឲ្យរលំផ្ទះធ្ងន់ធ្ងរចំនួន ២១ ខ្នង និងរបើកដំបូលផ្ទះ និងខូចខាតមធ្យមចំនួន ១៨៨ ខ្នង។

លោកបានបន្តទៀតថា ចំនួនខ្យល់កន្ត្រាក់ ៦ ខែ ឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេល ៦ ខែដូចគ្នា ឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការថយចុះគួរឲ្យកត់សម្គាល់ ខណៈ ៦ ខែ ឆ្នាំមុន ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២០៤ លើក នៅទូទាំងប្រទេស បណ្ដាលឲ្យរលំផ្ទះធ្ងន់ធ្ងរចំនួន ១៧៣៤ ខ្នង របើកដំបូលផ្ទះ និងខូចខាតមធ្យមចំនួន ១០៧៥៤ ខ្នង របើកដំបូលសាលារៀនចំនួន ៧៨ ខ្នង តូបផ្សារចំនួន ៧៦ តូប អគាររដ្ឋបាលចំនួន ២៦ កន្លែង បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៦ នាក់ និងរបួសចំនួន ១២០ នាក់៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


