ព័ត៌មានជាតិ
ជនជាតិដើមភាគតិច រក្សាបាននូវការដាំដុះរបៀបពនាចរពីដូនតា
កសិករនៅភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង រក្សាបាននូវរបៀបដាំដុះពីដូនតាមក ដែលបងប្អូនជនជាតិដើមភាគតិចធ្វើចំការពនាចរវេរកម្លាំងគ្នា ប្រើឈើច្បុះបុករណ្តៅដាំស្រូវ ដើម្បីកាត់បន្ថយការចំណាយថវិកា និងការខ្ជះខ្ជាយគ្រប់ពូជ មួយវិញទៀត សម្រាប់ឱ្យកូនចៅជំនាន់ក្រោយបានឃើញ និងបានស្គាល់ផងដែរ។

លោកស្រី យ៉ាន់ ស៊ីណេត រស់នៅភូមិរំដេង ឃុំរំដេង ស្រុកថាឡាបរិវ៉ាត់ បានបញ្ជាក់ថា៖ នេះជាទំនៀមទម្លាប់មួយ ដែលចាស់ទំបានបង្ហាត់បង្រៀនឱ្យកូនចៅដាំស្រូវ ទៅតាមទម្លាប់ដោយប្រើឈើច្បុះបុកជារណ្តៅ ហើយយកគ្រប់ស្រូវច្រកក្នុងចំពង់ឬស្សីពក ដាំក្នុងមួយរណ្តៅចំនួនចាប់ពី៤ទៅ៦គ្រប់ស្រូវតែបណ្ណោះ។
លោកស្រីបន្តថា៖ ការធ្វើបៀបនេះកសិករចំណេញគ្រាប់ពូជ ដោយសារយើងមិនបានយកទៅបាចជ្រុះខ្ជះខ្ជាយពេលដុះលូតលាស់ស្រួលថែទាំ ក្នុងការសម្អាតស្មៅ ហើយពេលប្រមូលផលទទួលបានទិន្នផលច្រើនជាងស្រូវពង្រោះ ហើយស្រូវបុកដាំនេះគឺយើងដាំតាមផ្ទៃដីទំនាបងាយដក់ទឹក និងទីកន្លែងមានទំហ៊ំតូចៗ កុំឱ្យទុកដីនៅនេរនាំឱ្យដុះព្រៃ សត្វចង្រៃវានៅ។

កញ្ញា លួន ស្រីលីន បានបញ្ជាក់ថា៖ កសិករក្រីក្រគឺបានត្រីមធ្វើការងារដោយប្រើកម្លាំងតែប៉ុណ្ណោះ ហើយការធ្វើនេះបានតែលើផ្ទៃដីតិចតួចឬកន្លែងដែលលំបាកភ្ជួររាស់ តែវាក៏បានបង្ហាញពីការអភិរក្ស ប្រពៃណីដូនតារបស់យើងពីជំនាន់មុន ដែលគ្មានម៉ាស៊ីនប្រើប្រាស់ ប្រើតែកម្លាំងគោក្របីអូសទាញ ធ្វើស្រែចម្ការចិញ្ចឹមជីវិត រហូតមកដល់សព្វថ្ងៃនេះ។
កញ្ញាបាននិយាយបន្តថា៖ កិច្ចការងារនេះពិតជាបានជួយបន្ធូរបន្ថយការចំណាយថវិកា ជួលកម្លាំង ព្រោះយើងបានវេរគ្នា ជួយគ្នាទៅវិញទៅមក ដែលចាស់ទុំហៅថា ការធ្វើស្រែប្រវាស់ដៃ។
លោក គឹម ជឿន មេភូមិរុន ឃុំចំការលើបានអះអាងថា៖ ទម្លាប់នេះប្រជាជននៅទីជនបទមិនបោះបង់ចោលទេ ព្រោះវាបានពន្លឿនដល់ការងារធ្វើស្រែចំការបានទាន់រដូវ ដោយមិនរងចាំពេលមានភ្លៀងធ្លាក់មកជោគជាំនោះទេនាំឱ្យខាតពេលវេលា។
លោកបន្តថា៖ ឱ្យតែដល់រដូវដាំដុះភ្លៀងធ្លាក់មកសើមដីកសិករចាប់ផ្តើមធ្វើតែម្តង ព្រោះយើងប្រើកម្លាំងកាប់គាស់ កាយឆាយជម្រះ និងលើកគ្នាមកជួយដាំដុះ ហើយស្រូវប្រមូលផលបានទាន់រដូវហើយការពារបានពីសត្វចង្រៃមកស៊ីបំផ្លាញថែមទៀត។
សូមបញ្ចាក់ថា៖ ទោះជាយ៉ាងណាការងារដាំដុះស្រូវរបៀបនេះ បច្ចុប្បន្ននៅតាមទីជនបទ មានកសិករប្រមាណតែជាង២០%តែបណ្ណោះ បានកំពុងអនុវត្តការដាំស្រូវចំការនេះ ចំណែក៨០%ទៀតបានប្រើប្រាស់ឧបករណ៍ទំនើប និងនាំគ្នាធ្វើទៅតាមបច្ចេកទេស ដែលមន្ត្រីជំនាញកសិកម្មបានណែនាំដើម្បីទទួលបានផលច្រើនពីការដាំដុះ និងផ្នែកសន្តិសុខស្បៀងផងដែរ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


