ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៥នាក់ពីបទប្រើឧបករណ៍ឆក់ត្រីខុសច្បាប់
កាលពីរំលងអាធ្រាត្រថ្ងៃទី១ ខែមីនាឆ្នាំ២០២១នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុករុក្ខគីរី បានសហការជាមួយកម្លាំងប្រជាការពារចុះបង្ក្រាបបទល្មើសនេសាទឆក់ត្រីខុសច្បាប់នៅចំណុចអាងទឹកបាសាក់ ក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង។
ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញតាមស្ទាក់ឃាត់ខ្លួនជនល្មើសបានចំនួន៥នាក់ រួមជាមួយវត្ថុតាងមួយចំនួនមានដូចជា ដងឧបករណ៍ឆក់ចំនួន៤គូ និងអាគុយចំនួន៤គ្រាប់ផងដែរ។

ជនល្មើសទាំង៥នាក់មានឈ្មោះ ឡុង វីរៈ ភេទប្រុសអាយុ៣៨ឆ្នាំ ២ឈ្មោះ ហេង ហាក់ ភេទប្រុសអាយុ៣៧ឆ្នាំ ទាំងពីរនាក់រស់នៅក្នុងស្រុកសាលាក្រៅខេត្តប៉ៃលិន។ ៣ឈ្មោះ អេង កក្កដា ភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិកំពង់ចម្លងឃុំតាក្រី ស្រុកកំរៀង។ ៤ឈ្មោះ ហ៊ុន សុធាន ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិចម្លងគួយ ស្រុកសំឡូត។ ៥ឈ្មោះ ស៊ិន លុញភេទប្រុសអាយុ៣៨ ឆ្នាំរស់នៅក្នុងភូមិធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី។
ករណីជនសង្ស័យបានប្រើឧបករណ៍នេសាទល្មើសច្បាប់នេះត្រូវបានកម្លាំងនគរបាលស្រុកអនុវត្តវិធានការអប់រំណែនាំនិងឲ្យធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តរួចអនុញាតិឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនវិញ៕
អត្ថបទ ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


