ព័ត៌មានជាតិ
កម្ពុជាបណ្ដេញជនជាតិចិនម្នាក់ចេញពីប្រទេស ក្រោយសិង្ហបុរីផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់
កាលពីថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រសួងមហាផ្ទៃកម្ពុជា តាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិចិនម្នាក់ ឈ្មោះ ZHANG RUIJIN កាន់លិខិតឆ្លងដែនប្រទេស Saint Kitts and Nenis ចេញពីប្រទេសកម្ពុជា បន្ទាប់ពីជនជាតិចិនរូបនេះ ត្រូវបានតុលាការប្រទេសសិង្ហបុរីផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់ និងបញ្ជូនមកកាន់ប្រទេសកម្ពុជា។

តាមការចុះផ្សាយរបស់សារព័ត៌មាននានា ជនជាតិចិនឈ្មោះ ZHANG RUIJIN រូបនេះ ស្ថិតក្នុងចង្កោមឧក្រិដ្ឋជន១០នាក់ ដែលឃាត់ខ្លួនកាលពីឆ្នាំ២០២៣ គ្រាដែលសិង្ហបុរីបើកប្រតិបត្តការខ្នាតធំបង្ក្រាបករណីលាងលុយកខ្វក់។ ករណីមួយនេះ សិង្ហបុរី ដកហូតទ្រព្យសម្បត្តិ និងលុយសុទ្ធជាង ៣ពាន់លានដុល្លារសិង្ហបុរី។ នៅឆ្នាំ២០២៤ ក្នុងខែមេសា និងឧសភា ទើបតុលាការសិង្ហបុរីផ្ដន្ទាទោសឧក្រិដ្ឋជន៧នាក់ ក្នុងចំណោម១០នាក់។ ក្រោយផ្ដន្ទាទោសជនជាតិចិនទាំងនេះរួចរាល់ ក្រោយមកនៅថ្ងៃទី១៥ ខែមិថុនា សិង្ហបុរីបានបណ្ដេញឧក្រិដ្ឋមួយចំនួនមកកាន់កម្ពុជា ដោយផ្អែកលើច្បាប់អនុញ្ញាតស្តីពីជនបរទេសនៅសិង្ហបុរីដោយផ្អែកលើលិខិតឆ្លងដែនដែលមានសុពលភាពរបស់រូបជនបរទេសនោះ។
ក្រោយសិង្ហបុរីបញ្ជូនមកដល់កម្ពុជា សមត្ថកិច្ចកម្ពុជានៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក៏ឃាត់ខ្លួន ព្រមទាំងបានរៀបចំនីតិវីធីជាបន្តបន្ទាប់ រួចក៏បានធ្វើការបណ្តេញចេញពីកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

គួរជម្រាបជូនថា រយៈពេល១០ឆ្នាំចុងក្រោយ រាប់ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៤ នេះ កម្ពុជា បានបណ្ដេញជនបរទេសចេញពីប្រទេសកម្ពុជាជិត៣ម៉ឺននាក់ មកពីជាង១០០សញ្ជាតិផ្សេងគ្នា។ ក្នុងចំណោមជនបរទេស ដែលកម្ពុជាបណ្ដេញចេញពីប្រទេស គឺមានជនជាតិវៀតណាមច្រើនជាងគេ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


