ព័ត៌មានជាតិ
ភ្លៀងមួយមេលាយឡំខ្យលកន្ត្រាក់បក់បោកផ្ទះពលរដ្ឋ៤០ខ្នង
ផ្ទះប្រជាពលរដ្ឋចំនួន៤០ខ្នង ក្នុង៣ឃុំ បានរងការខូចខាតដោយសារឥទ្ធិពលភ្លៀងលាយឡំខ្យល់កន្ត្រាក់បណ្ដាលឲ្យប៉ើងដំបូល និងហោះចេញពីជើងតាង តែមិនបង្កឲ្យមានអ្នករងរបយសនោះទេ។ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១វេលាម៉ោង១៥និង២០នាទី នៅឃុំចំនួន៣គឺឃុំស្តុកប្រវឹក ឃុំព្រៃត្រឡាច ឃុំមុខរាហ៍ ។

សមត្ថកិច្ចបានឲ្យដឹងថា ឃុំទាំង៣ដែលរងឥទ្ធិពលពីខ្យល់កន្ត្រាក់រួមមាន÷១/ឃុំស្តុកប្រវឹករងការខូចខាតរបើកដំបូលផ្ទះចំនួន២២ខ្នងផ្ទះ។ ២/ឃុំព្រៃត្រឡាចរងការខូចខាតរបើកដំបូលផ្ទះចំនួន១៣ខ្នងផ្ទះ។ ៣/ឃុំមុខរាហ៍ រងការខូចខាតរបើកដំបូលផ្ទះចំនួន០៥ខ្នងផ្ទះនិងរោងម៉ាស៊ីនកិនស្រូវ០១ត្រូវបានហោះធ្លាក់ចេញពីជើងតាង។

សមត្ថកិច្ចបញ្ជាក់ដែរថា ក្នុងហេតុការខាងលើនេះមិនបានបង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេហើយបច្ចុប្បន្នសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានកំពុងតែជួយធ្វើការជួសជុលជាបណ្តើរៗនឹងធ្វើរបាយការណ៍ជូនថ្នាក់ស្រុកនិងថ្នាក់ខេត្តដើម្បីពិនិត្យនិងជួយដោះស្រាយដល់ពលរដ្ឋនៅពេលក្រោយតាមតែអាចធ្វើទៅបាន៕
អត្ថបទ ៖ សៅ សារិទ្ធ





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


