ព័ត៌មានជាតិ
Breaking News៖ អាកាសយានិកម្នាក់ទៀតបានប្រទះឃើញសាកសពចម្ងាយពីកន្លែងយន្តហោះធ្លាក់២១០ម៉ែត្រ
នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ អាកាសយានិកម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា ត្រូវបានរកឃើញសាកសពនៅចម្ងាយប្រមាណ ២១០ម៉ែត្រពីកន្លែងឧទ្ធម្ភាគចក្រធ្លាក់។

តាមការឱ្យដឹងរបស់នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ គឺនៅវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងប្រតិបត្តិការរុករកនៃកងយោធពលខេមរភូមិន្ទ បានប្រទះឃើញអាកាសយានិកម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា ដែលគាត់បានពលីនៅចំណុចជើងភ្នំយ៉ាវយ៉ៃចម្ងាយប្រមាណ២១០ម៉ែត្រពីចំណុចឧទ្ធម្ភាគចក្រធ្លាក់។

កាលពីម្សិលមិញ ពោលគឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងប្រតិបត្តិការរុករក បានរកឃើញចំណុចដែលឧទ្ធម្ភាគចក្រយោធា ដែលបានធ្លាប់រយៈពេល១៧ថ្ងៃមកហើយ នៅចង្កេះភ្នំយ៉ាវយ៉ៃ ស្ថិតក្នុងភូមិសាស្រ្តឃុំថ្ម ស្រុលវាលវែង ខេត្តពោធិ៍សាត់។ ប៉ុន្តែនៅពេលកម្លាំងថ្មើរជើងចូលទៅដល់កន្លែងកើតហេតុ គឺឃើញថា អាកាសយានិកម្នាក់ ឈ្មោះ ខេង ឆៃយុទ្ធ បានបាត់បង់ជីវិតទៅហើយនៅលើកៅអីយន្តហោះតែម្ដង ខណៈអាកាសយានិកម្នាក់ទៀត គឺលោក ស៊ុន ផល្លា ត្រូវបានបាត់ខ្លួន។
តមកដល់ព្រឹកថ្ងៃទី៣០ ខែកក្កដានេះ កម្លាំងរុករកក៏បានបន្តតាមរកលោក ស៊ុន ផល្លា តែជាអកុសល អាកាសយានិករូបនេះ ត្រូវបានប្រទះថា ស្លាប់បាត់បង់ជីវិតផងដែរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


