ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ៖ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដើម្បីកាត់បន្ថយចំណាយ និងទ្រទ្រង់សុខភាពពលរដ្ឋ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព គឺដើម្បីកាត់បន្ថយចំណាយ និងទ្រទ្រង់សុខភាពពលរដ្ឋដែលជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកនៃសមាជិកប.ស.ស.។ ចំណែកកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដើម្បីបង្កើតឱកាសការងារសមរម្យជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យសំដៅលើកស្ទួយជីវភាពប្រជាពលរដ្ឋដែលជាក្រុមគោលដៅឱ្យកាន់តែប្រសើរ។

នៅក្នុងពីធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសាលាខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី៣០កក្កដា លោក ហេង សួរ ជឿជាក់ថា ការអនុវត្តរបបសន្តិសុខសង្គមបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក ប.ស.ស.នឹងទទួលបានការគាំពារយ៉ាងពេញលេញទាំងសន្តិសុខផ្លូវកាយ និងសន្តិសុខផ្លូវចិត្តដែលអាចជួយពលរដ្ឋក្នុងការធានាសន្តិសុខសេដ្ឋកិច្ចសម្រាប់ការកសាងជីវភាពគ្រួសារ។

បន្ថែមពីការថែទាំសុខភាព លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលលើការបណ្តុះ
បណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យឱ្យទទួលបានជំនាញជាក់លាក់ និងអាចមានឱកាសការងារបានសមរម្យហើយទទួលបានប្រាក់ឧបត្ថមចំនួន ២៨ម៉ឺនរៀលក្នុងមួយខែថែមទៀតផង។ ជាមួយគ្នានេះ ក្រៅពីយុវជនក្រុមគោលដៅ រាជរដ្ឋាភិបាលក៏បានបើកចំហរការបណ្តុះបណ្តាលជូនប្រជាពលរដ្ឋទូទៅអ្នកកំពុងបម្រើការងារ និងអ្នកកំពុងធ្វើស្រែចំការដែលចង់បានជំនាញពិតប្រាកដ
ក៏អាចចូលសិក្សាជាមួយវេនសិក្សារហូតដល់៧ជម្រើសដែលបត់បែនបំផុតដើម្បីទទួលបានឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ជាងមុន។

ដើម្បីឱ្យកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលទាំងពីរនេះទទួលបានជោគជ័យ លោករដ្ឋមន្ត្រីបានស្នើអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមសហការផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋទាំងអស់ដើម្បីទទួលបានការគាំទ្រ និងទទួលបានអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកម្មវិធីរបស់ប្រមុខរាជរដ្ឋាភិបាល៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


