Connect with us

ព័ត៌មានជាតិ

អាកាសយានដ្ឋាន​សៀមរាប​អង្គរ មាន​ក្រុមហ៊ុន​​ចំនួន ១០ ភ្ជាប់​ជើង​ហោះហើរចុះឡើងជាប្រចាំ

បានផុស

នៅ

បើ​តាម​ប្រភព​ពី​មន្រ្តី​នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ចំនួន ១០ កំពុង​ប្រតិបត្តិការ​ភ្ជាប់ការ​ហោះហើរ​ជា​ប្រចាំ​មក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យឹម សានីរាន មន្ត្រី​សម្របសម្រួល​នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​បាន​ប្រាប់​កម្ពុជា​ថ្មី​តាមតេឡេក្រាម​ថា ក្រុមហ៊ុន​ទាំង ១០ ដែល​កំពុង​ប្រតិបត្តិការ​តភ្ជាប់​ការ​ហោះហើរ​ត្រង់​មកអាកាស​យានដ្ឋាន​សៀមរាប​អង្គរ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន ២ និង​ក្រៅ​ស្រុក​ចំនួន ៨។

ក្រុមហ៊ុន​ទាំងនោះ​មាន​ក្រុមហ៊ុន Cambodia Angkor Air (K6), Vietnam Airlines (VN), Bangkok Airway (PG), Lao Airlines (QV), China Eastern Airlines (MU), Viet Jet Airlines (VJ), AirAsia Airlines (AK), Thai AirAsia(FD), AirAsia Cambodia (KT), Singapore Airlines(SQ)។

ក្រៅ​ពី​មាន​ក្រុមហ៊ុន​ប្រតិបត្តិការ​ហោះហើរ​ជា​ប្រចាំ ក៏​មានក្រុមហ៊ុន​ប្រតិបត្តិការ​​ហោះហើរ​ផ្សេងទៀត​លក្ខណៈ Charter or Private Jet។ ​នេះបើតាមលោក យឹម សានីរាន។

ទាក់ទង​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​ ដែល​ប្រកាស​បញ្ឈប់​ប្រតិបត្តិការ​ហោះហើរ​​ត្រង់​ពី​ទីក្រុង​វៀងច័ន្ទ-មកទីក្រុង​ភ្នំពេញ កាលពីពាក់កណ្តាល​ខែ​មិថុនា បើ​តាម​លោក សានីរាន គិត​ត្រឹម​ចុង​ខែ​កក្កដាក្រុមហ៊ុន​នេះ​​នៅ​តែ​បន្ត​ប្រតិបត្តិការ​ហោះហើរ​មក​អាកាស​យានដ្ឋាន​សៀមរាប​អង្គរ​នៅ​ឡើយ។

មន្រ្តី​សម្របសម្រួលនៅស្ថានីយអ្នកដំណើរ​រូប​នេះ ​ក៏​លើក​ឡើង​ពី​ស្ថានភាពនៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​បច្ចុប្បន្ន​ ទទួល​ជើង​ហោះហើរ​ជាមធ្យម​មាន​ឡើង​ចុះ​ប្រមាណ ៤០ ជើង​ក្នុង​មួយថ្ងៃ ហើយ​អាច​លើស​ខ្វះ​តិចតួច។

លោក​ សានីរាន ក៏​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ចុង​ឆ្នាំ​នេះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មីៗ​ជាច្រើន​ទៀត​ នឹង​ភ្ជាប់​ជើង​ហោះហើរ​មក​អាកាសយានដ្ឋាន​សៀមរាប​អង្ករ ស្រប​ពេល​ជា​រដូវ high season ដែល​មាន​មាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ច្រើន។

នៅក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្រ្តី​កម្ពុជា លោក John KC LEE ​​ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង ក្នុង​ដំណើរទស្សនកិច្ច​​មក​កម្ពុជា បាន​លើកឡើង​​អំពីការ​ពង្រីក​កិច្ចសហការ​លើវិស័យដ៏​សក្តានុពលមាន​​ទាំង​ផ្នែក​​ធុរកិច្ច ការ​វិនិយោគ និងការតភ្ជាប់រវាងប្រជាជន​​និងប្រជាជន រួមទាំង​​ពិនិត្យលទ្ធភាពក្នុងការ​បង្កើត​ជើង​ហោះហើរ​ត្រង់ពីទីក្រុង​ហុងកុង​មកខេត្តសៀមរាបប្រទេស​កម្ពុជា។

អមដំណើរ​លោក John KC LEE មក​ទស្សនកិច្ច​មក​កម្ពុជា ក៏​មាន​តំណាង​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific ដែលមាន​​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង បាន​ចុះ​អនុស្សរណៈ​នៃការ​យោគយល់​គ្នា (MoU) ​ជាមួយ​អាកាសយានដ្ឋាន​កម្ពុជា ដើម្បី​បង្កើន​ការ​តភ្ជាប់ជើងហោះហើរពី​កម្ពុជា​និង​ទីក្រុង​ហុងកុង។

លោក Ronald Lam នាយកប្រតិបត្តិក្រុមហ៊ុន​ Cathay Pacific បានគូសបញ្ជាក់​ថា ការ​បង្កើន​ជើង​ហោះហើរ​​បន្ថែម​នឹងផ្តល់ជម្រើស​កាន់តែ​​ច្រើននិង​ងាយ​ស្រួល​សម្រាប់​អ្នកដំណើរ អាច​ភ្ជាប់ការ​ហោះហើរ​ទៅកាន់​ទីក្រុង​ហុងកុង​ និង​គោលដៅ​ទៅកាន់ប្រទេសចិនដីគោក រួមទាំង​ប្រទេសនៅតំបន់អាស៊ីខាងជើង អឺរ៉ុប និងទ្វីបអាមេរិក។

លោក ធួន ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ​ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៤ នេះ​ថា ទីក្រុង​ហុងកុងជា​តំបន់ស្នូល​អន្តរជាតិ ដែលជាច្រកចេញចូលរបស់​ភ្ញៀវចិន និងអន្តរជាតិ​​​ផ្សេង​ទៀត​។ ការបង្កើនជើងហោះហើរ​នេះ​ជា​សញ្ញា​ល្អ ដែល​នឹងជួយកែប្រែស្ថានភាពនិង​ពង្រឹង​វិស័យអាកាសចរណ៍​ប្រទេស​កម្ពុជា​កាន់តែល្អ​​ប្រសើរ។

យោង​តាម​របាយការណ៍​ក្រសួង​ទេសចរណ៍ នៅ​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៤ កម្ពុជា​ទទួល​បាន​ជើង​ហោះ​ហើរ​អន្តរ​ជាតិ​សរុប ១២ ៣៨៦ ជើង ក្នុង​នោះ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញមាន​ ៨ ៩៦០ ជើង អាកាសយានដ្ឋាន​សៀមរាប​អង្គរមាន ៣ ២១៤ ជើង និង​អា​កាស​យាន​ដ្ឋាន​អន្តរជាតិ​ព្រះសីហនុមាន ២១២ ជើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម