Connect with us

ព័ត៌មានជាតិ

កម្ពុជា-សិង្ហបុរី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែរឹងមាំបន្ថែមទៀត

បានផុស

នៅ

កម្ពុជា-សិង្ហបុរី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ នេះជាការលើកឡើងរបស់លោកអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោកអនុព័ន្ធយោធាសិង្ហបុរីប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Bernard Ng Yu អនុព័ន្ធយោធាសិង្ហបុរីចប់អាណត្តិ និងលោកវរសេនីយ៍ឯក Low Teck Loong អនុព័ន្ធយោធាសិង្ហបុរីតែងតាំងថ្មីប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម ជម្រាបលា និងបង្ហាញមុខ នៅអគ្គបញ្ជាការ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសរំលេចអំពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-សិង្ហបុរី និងបានចូលរួមអបអរសាទរខួបលើកទី៥៦ ថ្ងៃបុណ្យឯករាជ្យរបស់សិង្ហបុរី និងអបអរសាទរខួបលើកទី៥៦ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-សិង្ហបុរី ដែលប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងជាមួយគ្នានៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥។

តាមការគូសបញ្ជាក់ពីនាយឧត្តមសេនីយ៍ វង្ស ពិសេន កន្លងមក ក៏ដូចជាបច្ចុប្បន្នកម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងមិត្តភាពល្អជាមួយគ្នា ហើយថ្មីៗនេះ តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅសិង្ហបុរី បានពង្រឹងលើច្រើនវិស័យ ដូចជា សន្តិសុខ នយោបាយ វប្បធម៌សង្គម និងទេសចរណ៍​ជាដើម។

ដោយឡែក លើវិស័យយោធា កម្ពុជា និងសិង្ហបុរី ក៏មានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អផងដែរ តាមរយៈការជួយបណ្ដុះបណ្ដាលធនធានមនុស្សដល់កងយោធពលខេមរភូមិន្ទ ទាំងផ្នែកជំនាញកងទ័ពជើងទឹក ភាសាអង់គ្លេស និងវគ្គបញ្ជាការសេនាធិការ។ លោកអគ្គមេបញ្ជាការ ជឿជាក់ថា ទៅថ្ងៃខាងមុខកងទ័ពប្រទេសទាំងពីរ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យល្អថែមទៀត សំខាន់ការផ្លាស់ប្ដូរគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្ដូរព័ត៌មានឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ជួញដូរអាវុធ ជួញដូរគ្រឿងញៀន ការធ្វើលំហាត់សង្គ្រោះគ្រោះអន្តរាយ និងមនុស្សធម៌។

ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក Bernard Ng Yu បានអរគុនកម្ពុជាដែលតែងទទួលរាក់ទាក់ចំពោះគណៈប្រតិភូនៃប្រទេសសិង្ហបុរី ដោយលោកបានគូសបញ្ជាក់ថា កម្ពុជា គឺជាប្រទេសទី១ ដែលបានប្រកាសទទួលស្គាល់ឯករាជ្យភាពនៃសាធារណរដ្ឋសឹង្ហបុរី បន្ទាប់ពីប្រកាសឯករាជ្យបានត្រឹមតែ១ថ្ងៃប៉ុណ្ណោះ។

លោកវរសេនីយ៍ឯក Bernard Ng Yu បានអរគុណ និងគាំទ្រចំពោះការលើកឡើងរបស់លោកអគ្គបញ្ជាការ អំពីការបន្តទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរនាថ្ងៃអនាគត ហើយលោកសន្យាថានឹងខិតកសាងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែល្អថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ វិនាទី មុន

កម្ពុជា-សិង្ហបុរី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែរឹងមាំបន្ថែមទៀត

ព័ត៌មានជាតិ១ នាទី មុន

យុវជនសង្គមស៊ីវិល៖ ព្រែកជីកហ្វូណនតេជោ បង្ហាញពីស្មារតីជាតិនិយម និងស្នេហាជាតិកាន់តែរឹងមាំ

ព័ត៌មានជាតិ៩ នាទី មុន

សម្តេច ម៉ែន សំអន ៖ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ការពារសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងគណបក្ស ឲ្យនៅស្ថិតស្ថេរ គង់វង្ស សម្រាប់ទុកជាកេរដំណែលដល់កូនចៅជំនាន់ក្រោយៗ

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

សាលារៀន​​មួយ​នៅ​អាមេរិក​​ហាមសិស្សប្រើសម្លៀកបំពាក់ពណ៌ខ្មៅ​

សន្តិសុខសង្គម១២ នាទី មុន

នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ឃាត់អ្នកបើកបរបញ្រ្ចាសផ្លូវព្រះមុន្នីរ៉េតអប់រំណែនាំ

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្លាយជាមេបញ្ជាការរងអាវុធហត្ថរាជធានី២០ថ្ងៃ កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវទៅកាន់តួនាទីថ្មីជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបវិញម្ដង

ព័ត៌មានជាតិ៤ ម៉ោង មុន

អាកាសធាតុអំណោយផល ចំណោតដែលរអិលផុងខ្លាំងផ្លូវជាតិលេខ ៤៨ ត្រូវកែសម្រួលល្អឡើងវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ទឹក​ជំនន់​វាយ​ប្រហារស៊ូដង់បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​៣២នាក់ស្លាប់ និង ១០៧ នាក់រងរបួស

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​ធ្លាក់​ឧទ្ធម្ភាគចក្រ​​នៅនេប៉ាល់​​សម្លាប់​​ទេសចរ​​ចិន​៤នាក់​និង​ពីឡុត​​ម្នាក់​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទ័ពអ៊ុយក្រែន ១ពាន់នាក់ សម្រុកឆ្លងដែន ចូលបាញ់ក្នុងដីរុស្ស៊ី មិនធ្លាប់មានសោះ

Sokha Hotels

ព័ត៌មានពេញនិយម