ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ជំនន់ទឹកភ្លៀងប៉ះពាល់ដំណាំស្រូវ ដំណាំរួមផ្សំ ជាង ១ ម៉ឺនហិតា និងហេដ្ឋារចនាសម្ព័ន្ធជនបទមួយចំនួនទៀត
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅថ្ងៃទី ២១ សីហា នេះថា តាមរបាយការណ៍បឋម ជំនន់ទឹកភ្លៀងបានប៉ះពាល់រាជធានី-ខេត្តចំនួន ១៣ រួមមាន ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ សៀមរាប រតនគិរី មណ្ឌលគិរី កំពង់ធំ ឧត្តរមានជ័យ បាត់ដំបង កំពង់ស្ពឺ ត្បូងឃ្មុំ កណ្ដាល និងរាជធានីភ្នំពេញ បានបង្កឱ្យដំណាំស្រូវលិចទឹក ៩,២១៧ ហិតា និងដំណាំរួមផ្សំលិចទឹក ១,៩៨៩ ហិតា។

លោកបានបន្តថា ក្នុងនោះ ខូចខាតស្រូវចំនួន ២,១២០ ហិតា ដំណាំរួមផ្សំ ២,១២០ ហិតា និងសំណាប ២៥៤ ហិតា។ ផ្ទះលិចទឹក ១,២៤៧ ខ្នង សាលារៀន ១៧ កន្លែង វត្តអារាម ៥ កន្លែង និងមណ្ឌលសុខភាព ១ កន្លែង ជម្លៀសប្រជាជន ១១០ គ្រួសារ និងជម្លៀសសត្វពាហណៈ ១០៩ ក្បាល ប៉ះពាល់ប្រជាជនរងគ្រោះ ៨,៤៩២ គ្រួសារ មានប្រមាណ ៣៣,៩៦៨ នាក់ ក្នុងនោះ ខូចខាតផ្ទះ ៣ ខ្នង ប៉ះពាល់ផ្លូវលំកៅស៊ូ គ្រួសក្រហម និងដីស ៧៣,០៧៥ ម៉ែត្រ ស្ពានឈើ និងបេតុង ២៦ ទំនប់ទឹក ៤ កន្លែង និងបាក់ច្រាំង ២ កន្លែង ប្រវែង ១០៥ ម៉ែត្រ។
លោកបានបន្ថែមថា ភ្លៀងក្នុងកម្រិតមធ្យមទៅខ្លាំងកើតមានជាបន្តបន្ទាប់នៅតំបន់ភាគឦសានខ្ពង់រាបភាគខាងជើង និង ភាគពាយ័ព្យ បង្កឱ្យមានការជន់លិចនៅតាមតំបន់ទំនាប រួមជាមួយការបើកបញ្ចេញទឹកពីអាងស្តុកទឹកមួយចំនួន និងស្ថានីយវារីអគ្គិសនី ដែលមានទឹកលើសបរិមាណកំណត់ ហើយក្នុងនេះកម្រិតកម្ពស់ទឹកនៅតាមស្ទឹង ព្រែក ឡើងដល់កម្រិតប្រុងប្រយ័ត្នមានស្ទឹងសែន ក្នុងខេត្តព្រះវិហារ ខេត្តកំពង់ធំ, ស្ទឹងសង្កែ ខេត្តបាត់ដំបង និងស្ទឹង ព្រែកត្នោត ក្នុងរាជធានីភ្នំពេញ។

លោក សុទ្ធ គឹមកុលមុនី បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀងនេះ ព្រោះតាមការព្យាករ ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា កម្ពុជា អាចមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេសក្នុងកម្រិតខ្ពស់ជាងមធ្យម ចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី ៣១ សីហា អាចបង្កឱ្យមានការជន់លិចនៅតាមតំបន់នានាទៅជាជំនន់ទឹកភ្លៀង។
បើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម រាជធានី-ខេត្ត ទាំង ២៥ របស់កម្ពុជា គឺអាចមានភ្លៀងធ្លាក់ពីថ្ងៃទី ២១ ដល់ ៣១ ខែសីហា។ ជាមួយគ្នានេះ កម្ពស់រលកសមុទ្រជាមធ្យម នៅខេត្តព្រះសីហនុ កោះកុង កំពត និងកែប អាចហក់ឡើងពីកន្លះម៉ែត្រ រហូតដល់ ២,៥ ម៉ែត្រ ដោយសារកម្ពុជារងសម្ពាធពីការវិវត្តន៍អាកាសធាតុក្នុងតំបន់ ជ្រលងសម្ពាធទាប ជាមួយនឹងការគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាល នៃអាងទន្លេមេគង្គ រួមទាំងឥទ្ធិពលខ្លាំង នៃខ្យល់មូសុងនិរតីលើសមុទ្រ Andaman។

ដើម្បីចៀសវាងពីគ្រោះថ្នាក់ណាមួយដែលកើតឡើងដោយយថាហេតុ ក្រសួងធនធានទឹក បានអំពាវនាវដល់សាធារណជនទាំងអស់ឱ្យយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។ ក្រសួង បានបញ្ជាក់ថា អំឡុងពេលដែលភ្លៀងនោះ គឺមានមានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ផងដែរ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


