ព័ត៌មានជាតិ
សម្តេចតេជោ៖ បញ្ហាព្រំដែនមិនមែនរឿងលេងសើចទេ កុំញុះញង់ឱ្យមានចម្បាំងរាំងជលជាមួយប្រទេសជិតខាង
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ធ្លាប់បានលើកឡើងថា បញ្ហាព្រំដែន មិនមែនជារឿងលេងសើចនោះទេ កុំញុះញង់ឱ្យមានចម្បាំងរាំងជល ជាមួយប្រទេសជិតខាង តាមរយៈសាររបស់អ្នកនយោបាយដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាល។
នេះបើតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនិងផែនទីព្រំដែនមិនកែប្រែ គូសដោយបារាំង មិនមែនដោយខ្មែរ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២០។

សម្តេចតេជោ ថ្លែងបញ្ជាក់ថា បញ្ហាព្រំដែនមិនមែនជារឿងលេងសើច ហើយវាអាចមានសង្គ្រាមព្រំដែនរវាងកម្ពុជា ជាមួយប្រទេសជិតខាងតាមរយៈមាត់របស់អ្នកមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ហើយទៅញុះញង់បង្កើតចលាចលតាមព្រំដែន។ សម្តេចថ្លែងថា៖«តាមរយៈនៃសាររបស់អ្នកឯង ចង្អុលកន្លែងនេះ កន្លែងនោះ អ្នកឯងបាននិយាយច្រើនហើយ មួយថ្ងៃបាត់១ម៉ែត្រ មួយថ្ងៃបាត់៥០០ម៉ែត្រ បើនិយាយបាត់ថាមួយថ្ងៃ១០០ម៉ែត្រចុះ ៤១ឆ្នាំ ពីព្រំដែនស្វាយរៀង ឥឡូវនេះប្រហែលជាទៅនៅកំពង់ឆ្នាំង។បើខេត្តកណ្តាលវិញ នៅជ្រៃធំ(ជាប់ព្រំដែនវៀតណាម) បើមួយថ្ងៃបាត់ដូចអ្នកឯងនិយាយ ព្រំដែនខ្មែរពេលនេះអត់មានទេ ទៅកៀកព្រំដែនថៃហើយ»។
ក្នុងន័យនេះ សម្តេចតេជោបញ្ជាក់ថា បើមួយថ្ងៃបាត់រាប់រយម៉ែត្រដូចការចោទប្រកាន់ មួលបង្កាច់មែន ម្ល៉េះកម្ពុជាមិនមានព្រំដែនដូចសព្វថ្ងៃនេះទេ។
ឃ្លីបរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានសារព័ត៌មានក្នុងស្រុកផ្សព្វផ្សាយឡើងនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៤ ដើម្បីជាសារពញ្ញាក់ស្មារតីពលរដ្ឋកុំឱ្យជឿតាមការញុះញង់របស់បុគ្គល សម រង្ស៊ី ដែលត្រូវបានគេស្គាល់ជាមេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស បន្តញុះញង់ពលរដ្ឋខ្មែរពាក់ព័ន្ធបញ្ហាព្រំដែន។
លោក សម រង្ស៊ី កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤ បានបង្ហោះសំណេរនៅលើហ្វេសប៊ុក ដោយភ្ជាប់ជាមួយរូបភាព Google Map មានខ្លឹមសារថា៖« បង្គោលព្រំដែនចេះដើរ តើជាកំហុសអ្នកណា»។

ឆ្លើយតបទៅនឹងសារបែបញុះញង់នេះ ត្រូវបានលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឱ្យដឹងថា នៅលើពិភពលោកនេះ គេមិនដែលយក Google Map មកធ្វើជាមូលដ្ឋានវាស់វែងខ័ណ្ឌសីម៉ា និងបោះបង្គោលព្រំដែនទេ។
លោក ប៉ែន បូណា អះអាងថា មុនបោះបង្គោលព្រំដែនត្រូវឆ្លងកាត់ដំណាក់កាលច្រើនយ៉ាង និងនីតិវិធីច្បាស់លាស់ណាស់ដោយយោងលើផែនទីដែលទទួលស្គាល់ជាអន្តរជាតិ សូម្បីអ័ក្សនៃបង្គោលព្រំដែនក៏ត្រូវផ្ទៀងផ្ទាត់យ៉ាងជាក់លាក់ណាស់មុននឹងបោះដោយមិនឱ្យលម្អៀងសូម្បីតែមួយមីលីម៉ែត្រឡើយ។

គួរជម្រាបថា កម្ពុជា-វៀតណាម បានបង្គោលព្រំដែនសម្រេចបាន ៨៦ % ហើយថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាបោះបង្គោល ៦ % បន្ថែមទៀត។ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា កាលពីឆ្នាំ២០២២ អតីតនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីសម្រេចបាន ៦% បន្ថែមនេះ កម្ពុជានិងវៀតណាមបានធ្វើការចរចារប្រមាណ ៣ ឆ្នាំ។
សម្ដេចតេជោថ្លែងថា៖ «៦% បន្ថែមទៀតបូកទៅបាន ៩០%! អីចឹងខ្ញុំសុំនិយាយបន្ដិចថា បើគង់តែឱ្យដីគេដដែល ចាំបាច់ចរចាយូរឆ្នាំធ្វើអី៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


