ព័ត៌មានជាតិ
ខេត្តក្រចេះ មានបណ្តាញខ្សែផ្លូវជាតិសំខាន់ៗចំនួន ៦ ខ្សែ តភ្ជាប់ប្រទាក់ក្រឡាគ្នា
ខេត្តក្រចេះស្ថិតនៅភាគឦសានមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដែលធ្វើឲ្យខេត្តជាប់ដងទន្លេមេគង្គធ្លាប់ជាខេត្តដាច់ស្រយាល ត្រូវបានតភ្ជាប់គ្នាដោយបណ្ដាញផ្លូវគមនាគមន៍យ៉ាងខ្វាត់ខ្វែង។
បើតាមអាជ្ញាធរខេត្ត បច្ចុប្បន្នខេត្តក្រចេះមានកំណាត់ផ្លូវជាតិសំខាន់ៗចំនួន ៦ ខ្សែ ដែលសាងសង់ឆ្លងកាត់ និងតភ្ជាប់ពីតំបន់មួយមកតំបន់សម្រួលការដឹកជញ្ជូននិងការធ្វើដំណើររបស់ពលរដ្ឋបានយ៉ាងងាយស្រួល។
ផ្លូវជាតិលេខ៧
– ប្រវែង៖ ១៩៨,១០គីឡូម៉ែត្រ
– ចំណុចចាប់ផ្ដើម៖ ព្រំប្រទល់ខេត្តត្បូងឃ្មុំ-ក្រចេះ (ស្ពានជ្រីវ)
– ចំណុចបញ្ចប់៖ ព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង (អូរច្រឡង់)
– ប្រភេទផ្លូវ ៖ កម្រាលកៅស៊ូAC
– ចាប់ផ្ដើមស្ដារឡើងវិញ៖ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨
– បញ្ចប់ការសាងសង់៖ ខែសីហា ឆ្នាំ២០២៤
– ភាគរយសម្រេចបាន៖ ៩៧%



ផ្លូវជាតិលេខ ៦០B
– ចាប់ផ្ដើមពី PK76+120 ព្រំប្រទល់ខេត្តកំពង់ធំ ដល់ PK117+790 រង្វង់មូលខ្លាស្ទុះ (ផជ៧.គ.ម៣៣១+២៥០)
– ប្រវែង៖ ៤១,៦៧គ.ម កម្រាលកៅស៊ូAC
– ចាប់ផ្ដើមស្ដារឡើងវិញ៖ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣
– បញ្ចប់ការសាងសង់៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦
– ភាគរយសម្រេចបាន៖ ៤៤,៣១%


ផ្លូវជាតិលេខ ៧៤
– ប្រវែង៖ ២១,២៨ គីឡូម៉ែត្រ
– ចំណុចចាប់ផ្ដើម៖ ភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល
– ចំណុចបញ្ចប់៖ ភូមិត្រពាំងស្រែក្រៅ ឃុំ២ធ្នូ (ព្រំប្រទល់កម្ពុជា-វៀតណាម)
– ប្រភេទផ្លូវ៖ កម្រាលកៅស៊ូ DBST
– ចាប់ផ្ដើមស្ដារឡើងវិញ៖ ឆ្នាំ២០០៧
– បញ្ចប់ការសាងសង់៖ ឆ្នាំ២០០៩



ផ្លូវជាតិលេខ ៧៦
– ប្រវែង៖ ៤៩,១០គីឡូម៉ែត្រ
– ចំណុចចាប់ផ្ដើម៖ PK00+000 ភូមិស្នួល ឃុំស្នួល (រង្វង់មូលស្នួល)
– ចំណុចបញ្ចប់៖ PK49+100 ភូមិគ្រញូងសែនជ័យទី២ (ព្រំប្រទល់ខេត្តមណ្ឌលគីរី )
– ប្រភេទផ្លូវ ៖ កម្រាលកៅស៊ូ DBST
– ចាប់ផ្ដើមស្ដារឡើងវិញ៖ ឆ្នាំ២០០៧
– បញ្ចប់ការសាងសង់៖ ឆ្នាំ២០១១
– ភាគរយសម្រេចបាន៖ ១០០%


ផ្លូវជាតិលេខ ៧៣
– ប្រវែង៖ ៤៣ គីឡូម៉ែត្រ
– ចំណុចចាប់ផ្ដើម៖ ស្ពានកំពង់រាំង (ព្រំប្រទល់ស្រុកតំបែរខេត្តត្បូងឃ្មុំ-ស្រុកឆ្លូងខេត្តក្រចេះ)
– ចំណុចបញ្ចប់៖ ទីរួមខេត្តក្រចេះ
– ប្រភេទផ្លូវ ៖ កម្រាលកៅស៊ូ DBST
– ចាប់ផ្ដើមស្ដារឡើងវិញ៖ ឆ្នាំ២០០៣
– បញ្ចប់ការសាងសង់៖ ឆ្នាំ២០១១
– ភាគរយសម្រេចបាន៖ ១០០%

ផ្លូវខេត្តលេខ ៣៧៧
– ប្រវែង៖ ៤៨,៥៩គីឡូម៉ែត្រ
– ចំណុចចាប់ផ្ដើម៖ (រង្វង់ព្រាបស) ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ
– ចំណុចបញ្ចប់៖ ឃុំសំបូរ ស្រុកសំបូរ
– ប្រភេទផ្លូវ ៖ កម្រាលកៅស៊ូAC
– ចាប់ផ្ដើមស្ដារឡើងវិញ៖ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣
– បញ្ចប់ការសាងសង់៖ ខែធ្នូ ឆ្នាំ២០២៤
– ភាគរយសម្រេចបាន៖ ៦៨,៧%



បន្តចុចអាន៖ សមិទ្ធផលធំ ៣ លេចរូបរាង ផ្លាស់ប្តូរមុខមាត់ខេត្តក្រចេះនៅប៉ុន្មានឆ្នាំទៀតនេះ

-
នយោបាយ១ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន