ព័ត៌មានជាតិ
គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣១ សម្រេចជិត ១០០% គ្រោងបញ្ចប់មុនផែនការ ១ ឆ្នាំ
បើតាមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងស្ដារលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ រហូតមកដល់ពេលនេះ សម្រេចបានវឌ្ឍនភាពជិត ១០០% ដែលបញ្ចប់មុនផែនការ ១ឆ្នាំ ហើយគ្រោងនឹងធ្វើពិធីប្រគល់-ទទួល នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
ដើម្បីតាមដានការងារបច្ចេកទេសសាងសង់ សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង កាលពីថ្ងៃទី១១ ខែកញ្ញា ម្សិលមិញនេះ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យគុណភាពសាងសង់ រួមទាំងពិនិត្យស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើសទម្ងល់ដែលគ្រោងដំឡើងនៅលើខ្សែផ្លូវនេះផងដែរ។
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ ៥៣,៥៣ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ក្រុមការងារស្ថាបនាអាចសម្រេចវឌ្ឍនភាពបាន ៩៦,២៦%ហើយ គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៤នេះ។
បើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន «បើគ្មានការប្រែប្រួលទេ គម្រោងខ្សែផ្លូវដ៏សំខាន់នេះ នឹងរៀបចំពិធីប្រគល់-ទទួល នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដែលមានន័យថា គម្រោងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់»។





-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


