ព័ត៌មានជាតិ
បិទចរាចរណ៍ក្រោមស្ពានព្រះមុនីវង្សចាស់-ថ្មី ២០ ថ្ងៃ ដើម្បីជួសជុល
មន្ត្រីអាជ្ញាធរ បាននិយាយថា ផ្លូវបេតុងក្រោមស្ពានព្រះមុនីវង្សចាស់ ថ្មី ក្នុងសង្កាត់ច្បារអំពៅទី ១ និងសង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានផ្អាកការធ្វើចរាចរណ៍ចំនួន ២០ ថ្ងៃ គិតត្រឹមថ្ងៃទី ៨ ខែតុលា នេះទៅ ដើម្បីទុកពេលឲ្យមន្ត្រីបច្ចេកទេសធ្វើការជួសជុលបាតស្ពាន និងជើងទម្របំពង់ទឹកស្អាត ពិសេសខ្សែកាបអគ្គិសនី។

លោក គង់ សុផល មន្ត្រីសង្កាត់ច្បារអំពៅទី ១ ដែលប្រចាំការយាមការពារក្រោមស្ពានព្រះមុនីវង្សថ្មី បានឲ្យដឹងថា ចាប់ពីថ្ងៃទី ៨ ខែតុលា នេះទៅ ផ្លូវបេតុងក្រោមស្ពាន គល់ស្ពានទាំង ២ (ព្រះមុនីវង្ស ចាស់ និងថ្មី) ត្រូវបានបិទបារ៉ាស់ផ្អាកការធ្វើចរាចរណ៍ដោយសារមន្ត្រីបច្ចេកទេសកំពុងធ្វើការជួសជុលជើងទម្របំពង់ទឹកស្អាត និងជើងទម្រខ្សែកាបក្រោមស្ពាន រួមទាំងបាតស្ពានដែលប្រេះស៊ីម៉ងត៍ទៀតផង។
លោក គង់ សុផល បានបញ្ជាក់ថា ដោយសារតែជើងទម្របំពង់ទឹកស្អាត និងខ្សែកាប ត្រូវបានកាត់ផ្តាច់ពីបាតស្ពានធ្វើឲ្យញ័ររំជួយពេលរថយន្តធំៗ បើកកាត់លើស្ពាន ព្រោះពុំមានជើងទម្រដែលទ្របំពង់ទឹកស្អាត និងខ្សែកាប។

លោកបានបញ្ជាក់ថា ករណីបែកស៊ីម៉ងត៍ជើងទម្របំពង់ទឹកស្អាតនេះ ដោយសាររថយន្តដឹកទឹកសុទ្ធបើកប៉ះដំបូលរថយន្ត ខណៈនោះលោកបានឃាត់រថយន្តបង្កបាន និងផ្នែកជំនាញធ្វើការដោះស្រាយ។ ករណីនេះបានកើតឡើងតាំងពីដើមឆ្នាំ ២០២៤ មកម្ល៉េះ៕
អត្ថបទ ៖ នរា





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


