ព័ត៌មានជាតិ
អភិបាលក្រុង-ស្រុក២រូប ត្រូវសម្ដេចធិបតីដកតំណែង ព្រោះប្រើអំណាចប៉ះពាល់ពលរដ្ឋ និងយកប្រាក់សូកប៉ាន់ ដើម្បីតំណែង
រយៈពេលជិត៩ខែ រាប់ពីថ្ងៃទី១២ ខែមករា មកដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ចប់តំណែងអភិបាលក្រុងមួយរូប និងអភិបាលស្រុកមួយរូប ព្រោះតែជាប់ពាក់ព័ន្ធ នឹងបទល្មើសរំលោភអំណាច និងសម្អាតប្រាក់ និងជាប់ពាក់ព័ន្ធជាមួយរឿងរ៉ាវយកប្រាក់៣០ម៉ឺនដុល្លារ ទៅសូកប៉ាន់ ដើម្បីទទួលបានតំណែង។

អភិបាលក្រុងទី១ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញអនុក្រឹត្យបញ្ចប់តំណែង គឺលោក ខេង យ័ន។ អតីតអភិបាលក្រុងកែបរូបនេះ ត្រូវបានសម្ដេចប្រមុខរាជរដ្ឋាភិបាល បញ្ចប់តំណែងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយសារតែប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើប៉ះពាល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
ក្រោយនាយករដ្ឋមន្ត្រីកម្ពុជា បញ្ចប់តំណែងបាន១ថ្ងៃ ពោលគឺនៅថ្ងៃទី១៣ ខែមករា លោក ខេង យ័ន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ។ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើអតីតអភិបាលក្រុងកែបរូបនេះ លើ២បទល្មើស គឺបទ រំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ និងមាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ បច្ចុប្បន្ន ជនជាប់ចោទ ខេង យ័ន កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារ ដើម្បីបន្តនីតិវិធី។

អភិបាលស្រុកទី២ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យបញ្ចប់មុខតំណែងគឺជាអភិបាលស្រុកល្វាឯម លោក កន សុខកាយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ចប់មុខតំណែងអភិបាលស្រុករូបនេះ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។ការបញ្ចប់តំណែងនេះធ្វើឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន ទម្លាយថាបុគ្គល លី សាម៉េត បានយកឈ្មោះរបស់សម្ដេចទៅបោកប្រាស់ថវិកាអ្នកដទៃ ទាំងសម្ដេចមិនដឹងអ្វីទាល់តែសោះ។
ក្នុងនោះសម្ដេចតេជោ ក៏បានឱ្យដឹងថាលោក កន សុខកាយ អភិបាលស្រុកល្វាឯម បានយកទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ ទៅសូកនឹងបុគ្គល លី សាម៉េត ដើម្បីប្ដូរតំណែងពីអភិបាលស្រុកល្វាឯមទៅជាអភិបាលក្រុងអរិយក្សត្រ។ ប៉ុន្តែនៅក្នុងអនុក្រឹត្យរបស់សម្ដេចធិបតី បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យបញ្ចប់តំណែងលោក កន សុខកាយ អភិបាលស្រុកល្វាឯម គឺព្រោះតែបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។

សូមរម្លឹកថា លោក កន សុខកាយ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន តែងតាំងជាអភិបាលស្រុកល្វាឯម កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ ចំណែក លោក ខេង យ័ន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជាអភិបាលក្រុងកែប កាលពីថ្ងៃ ១៨ ខែសីហា ឆ្នាំ២០២២៕
អត្ថបទ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


