ព័ត៌មានជាតិ
ធុងសំរាមប្រមាណ ៤ ពាន់ធុង ដាក់ពង្រាយតាមគោលដៅសំខាន់ៗ ក្នុងពិធីបុណ្យអុំទូកខាងមុខនេះ
រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូលសំរាម មីហ្សុដា បានបន្ថែមធុងសំរាមថ្មីចំនួន ១ ០០០ ធុង ខណៈធុងសំរាមដែលមានស្រាប់ប្រមាណ ៣ ០០០ ធុង ត្រូវបានដាក់ពង្រាយនៅតាមគោលដៅសំខាន់នានា ក្នុងពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៤-១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ជាក់ស្ដែងនៅរសៀលនេះ ខណ្ឌនីមួយៗ ដែលត្រៀមរៀបចំពិធីបុណ្យអុំទូក បានឲ្យកម្លាំងគណៈបញ្ជាការឯកភាព បាញ់ទឹកលាងសម្អាត មាត់ទន្លេ ច្រាំងទន្លេ សម្អាតព្រៃត្រែង តាមមាត់ទន្លេ និងរើសសំរាមតាមច្រាំងទន្លេ។
ទន្ទឹមនេះ ក្រុមហ៊ុនប្រមូលសំរាម មីហ្សុដា ក៏បានត្រៀមរថយន្តដឹកសំរាមចំនួន ២០ គ្រឿង និងកម្មករប្រមូលសំរាមជាង ២០០ នាក់ ដាក់ពង្រាយក្នុងខណ្ឌដូនពេញ ដែលជាខណ្ឌប្រារព្ធពិធីបុណ្យអុំទូក និងជាគោលដៅប្រជាពលរដ្ឋសម្រុកទៅលេងកម្សាន្តផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងមានទូក ង ចូលរួមប្រកួតប្រជែងចំនួន ៣៤៦ ទូក លើសពីឆ្នាំកន្លងទៅ ៩ ទូក ព្រមទាំងមានកីឡាករចំណុះទូកជាង ២ ម៉ឺននាក់ និងប្រទីបចំនួន ៣៥ ប្រទីប ខណៈឆ្នាំ ២០២៣ មានចំនួនត្រឹមតែ ២៩ ប្រទីបប៉ុណ្ណោះ៕
អត្ថបទ ៖ ម៉េង





-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


