ព័ត៌មានជាតិ
កម្មវិធី Cambodia e-Arrival មានអ្នកប្រើជាងកន្លះលាននាក់ ខណៈអ្នកបំពេញបែបបទហក់ឡើងកាន់តែខ្ពស់
គិតចាប់ពីដើមខែកញ្ញា ដល់ពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកទាញយកកម្មវិធី Cambodia e-Arrival ទៅប្រើបានកើនឡើងដល់ជាង ៥៤ម៉ឺននាក់ហើយ ខណៈចំនួនអ្នកបំពេញបែបបទហក់ឡើងកាន់តែខ្ពស់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកទាញយកកម្មវិធីទៅប្រើមានជាងកន្លះលាននាក់ ប៉ុន្តែចំនួនអ្នកបានចូលទៅបំពេញបែបបទចេញ និងចូលប្រទេសមាណជាង ៣លាន ១សែននាក់ឯណោះ ទាំងអ្នកបំពេញពីចំងាយ និងអ្នកមកបំពេញផ្ទាល់នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ។
អាកាសយានដ្ឋានអន្តរជាតិដែលកំពុងដំណើរការប្រព័ន្ធ Cambodia e-Arrival ជូនភ្ញៀវបំពេញបែបបទនោះ រួមមាន អាកាសយាន្តដ្ឋានអន្តជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

Cambodia e-Arrival ជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីរួមចំណែកបង្កភាពងាយស្រួលដល់ភ្ញៀវជាតិ និងអន្តរជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរដ្ឋសភា។
ក្នុងប្រព័ន្ធ Cambodia e-Arrival អ្នកដំណើរ អាចចូលទៅបំពេញព័ត៌មានខ្លីៗ រួមមាន ១.ការប្រកាសសុខភាពរបស់សុខាភិបាល ២.ការស្នើសុំទិដ្ឋាការពេលមកដល់របស់អន្តោប្រវេសន៍ ៣.សលាកបត្រចូល-ចេញរបស់អន្តោប្រវេសន៍ និង៤.ការប្រកាសរបស់គយ។

ការប្រើប្រាស់ Cambodia e-Arrival សាធារណជន ឬ អ្នកដំណើរជាតិ និងអន្តរជាតិ អាចចូលបំពេញបាន៧ថ្ងៃមុនថ្ងៃចេញដំណើរ និងអាចប្រើបានចំនួន៧ភាសាឯណោះ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ ដដែល។
ដើម្បីប្រើប្រាស់ សាធារណជនគ្រាន់ តែចូលទៅ App & Website APP: Cambodia e-Arrival (App Store & Play Store) និង Website: https://interior.gov.kh/tech_application_suite៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


