ព័ត៌មានជាតិ
ការប្រឡងរើសមន្ត្រីឱ្យបម្រើការនៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង មានបេក្ខជន ៨១៩នាក់ ជ្រើសតែ៤៦នាក់ប៉ុណ្ណោះ
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈរៀបចំដំណើរការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប ដោយមានបេក្ខជនប្រឡងចំនួន ៨១៩នាក់ (ស្រី៥០២នាក់) ក្នុងចំណោមបេក្ខជនដាក់ពាក្យ១៣០០នាក់ ហើយបេក្ខជនដែលត្រូវជ្រើសរើសសរុបចំនួន ៤៦កន្លែង ដោយប្រភេទក្របខណ្ឌ “ក” ចំនួន១៧នាក់ និងក្របខណ្ឌ “ខ” ចំនួន២៩នាក់។

ដំណើរការប្រឡងនេះ ត្រូវបានកាត់វិញ្ញាសាប្រឡងដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅមណ្ឌលប្រឡង សាលាភូមិន្ទរដ្ឋបាល ដែលប្រើប្រាស់បន្ទប់ប្រឡងមាន២០បន្ទប់។ វិញ្ញាសាប្រឡង មាន៣ គឺវិញ្ញាសាសរសេរ៖ ជំនាញ/ឯកទេស (រយៈពេល២ម៉ោង) ១០០ពិន្ទុ (មេគុណ២)។ ទី២.វិញ្ញាសាពហុចម្លើយ៖ មានភាសាអង់គ្លេស ឬភាសាបារាំង (រយៈពេល១ម៉ោង) ៥០ពិន្ទុ (មេគុណ១) និងវិញ្ញាពហុចម្លើយ៖ ចំណេះដឹងទូទៅពាក់ព័ន្ធនឹង (១).មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិវិទ្យា ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា៥០ពិន្ទុ។ (២). ចំណេះដឹងពាក់ព័ន្ធនឹងជំនាញ ឯកទេស ៥០ពិន្ទុ (រយៈពេល១ម៉ោង) ១០០ពិន្ទុ (មេគុណ១)។

ចំពោះមុខជំនាញដែលត្រូវជ្រើសរើសមាន១៣គឺ៖ ក្របខណ្ឌ “ក” ១៧នាក់ មានវេជ្ជបណ្ឌិត ៦នាក់, ឱសថការី ២នាក់, ទន្តបណ្ឌិត ១នាក់, គិលានុបដ្ឋាក ២នាក់, ឆ្មប ៣នាក់, មន្ត្រីព័ត៌មានវិទ្យា ១នាក់, មន្ត្រីគណនេយ្យ ២នាក់។ រីឯ ក្របខណ្ឌ “ខ” ២៩នាក់ មានដូចជា គិលានុបដ្ឋាកមធ្យម ១៥នាក់, ទន្តគិលានុបដ្ឋាក ១នាក់, ឆ្មបមធ្យម ៧នាក់, អ្នកបច្ចេកទេសវិទ្យុសាស្ត្រ ១នាក់, អ្នកបច្ចេកទេសមន្ទីរពិសោធន៍មធ្យម ៣នាក់, និងមន្ត្រីរដ្ឋបាល ២នាក់។
ក្នុងដំណើរការប្រឡង គណៈកម្មការប្រឡងបានឆែកបេក្ខជនមុនចូលប្រឡង និងហាមមិនឱ្យយកគ្រប់សំណៅឯកសារ ឧបករណ៍អេឡិចត្រូនិច ទាំងបេក្ខជន និងក្រុមការងារពាក់ព័ន្ធ មិនឱ្យមានក្នុងបរិវេណមណ្ឌលប្រឡងទេ។ ប្រសិនបើបេក្ខជនប្រឡង យកឯកសារ ទូរសព្ទដៃ នាឡិកាឆ្លាតវៃ ម៉ាស៊ីនគិតលេខ ចូលបន្ទប់ប្រឡងនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។

សូមជម្រាបថា ក្នុងដំណើរការប្រឡង និងដំណាក់កាលកំណែ ក្រោយការប្រឡង គឺមានការចូលរួមសង្កេតការណ៍ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន៤០នាក់, សហភាពសហព័ន្ធយុវជនកម្ពុជា ១០នាក់, តំណាងសាកលវិទ្យាល័យ ១០នាក់, តំណាងមហាជន ១០នាក់ក្នុងមួយមណ្ឌល និងយន្តការផ្ទែក្នុងរបស់គណៈកម្មការប្រឡង គឺអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


