ព័ត៌មានជាតិ
សហជីពនៅកម្ពុជា និងប្រជាពលរដ្ឋថា លិមគិមយ៉ា គ្មានតម្លៃនឹងឱ្យរដ្ឋាភិបាលសម្លាប់ទេ ព្រោះជាអ្នកនយោបាយគ្មានសំឡេង
ភ្នំពេញ ៖ សហជីពនៅកម្ពុជា និងប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់មិនដែលស្គាល់ ឬលឺឈ្មោះលោក លឹម គឹមយ៉ា ដែលជាអតីតតំណាងរាស្រ្តអតីតគណបក្សសង្រ្គោះជាតិ នៅក្នុងឆាកនយោបាយនោះទេ ហើយក៏មិនមែនជាមនុស្សដែលមានឥទ្ធិពលក្នុងការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចដែរ។
លោក តែប តុន អនុប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC)បានថ្លែងថា «ខ្ញុំមិនដែលស្គាល់ឈ្មោះ លិម គឹមយ៉ានេះទេ ខ្ញុំទើបតែស្គាល់ក្នុងអំឡុងពេលដែលគាត់ត្រូវបានគេធ្វើឃាតនៅស្រុកថៃ ហើយក្រុមជ្រុលនិយមសម រង្ស៊ី លើកយកមកនិយាយដដែលៗ ហាក់ដូចជាកំពុងយកសាកសព លិម គឹមយ៉ានេះ មកធ្វើជាអាជីវកម្មនយោបាយរបស់ខ្លួនទៅវិញ»។
លោកបន្តថា «ខ្ញុំក៏សូមចូលរួមរំលែកទុក្ខនៃក្រុមគ្រួសារសពគាត់ផង តែបុគ្គលជ្រុលនិយមមួយចំនួនដូចជា សម រង្ស៊ី នេះជាដើម សូមកុំយកសាកសពគាត់មកធ្វើអាជីវកម្មនយោបាយ ហើយរឿងនេះនៅស្រុកថៃ ឱ្យតុលាការស្រុកថៃដោះស្រាយទៅ រីឯយើងជនជាតិខ្មែរនេះ សូមកុំលើកដាក់ ទម្លាក់កំហុសឱ្យទៅក្រុមណាមួយ។ រឿងនេះ រាជរដ្ឋាភិបាល គ្មានចំណេញអីទេ ខ្ញុំជឿថា រាជរដ្ឋាភិបាលនឹងមិនមានពាក់ព័ន្ធអ្វីទេ»។
លោក តែប តុន បានចោទសួរយ៉ាងសាមញ្ញមួយថា តើរដ្ឋាភិបាលមានការចាំបាច់អ្វីដែលត្រូវជួលមនុស្សឱ្យធ្វើឃាតលោក លឹម គីមយ៉ា? ដោយឈរលើទឡ្ហីករណ៍ទាំងប៉ុន្មាននេះ លោកមើលមិនឃើញទាល់តែសោះថា រដ្ឋាភិបាលត្រូវជួលមនុស្សឱ្យធ្វើឃាតលោក លឹម គីមយ៉ា។
លោកបានយល់ឃើញថា បើក្រឡេកមើលមកក្រុមប្រឆាំងឯណោះវិញ គឺមានផលចំណេញច្រើនយ៉ាងដែលអាចទាញយកពីករណីឃាតកម្មលើលោក លិម គីមយ៉ា។
ជាក់ស្តែង ការចោទទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាល ត្រូវបានលោក សម រង្ស៊ី និងគូកនធ្វើឡើងភ្លាមៗ ក្រោយពីអំពើឃាតកម្មបានកើតឡើង។ និយាយពីលោក លឹម គីមយ៉ា នេះទៀតសោត លោកក៏មិនមែនជាគូបដិបក្ខអ្វីជាមួយគណបក្សកាន់អំណាចដែរ។
លោក ទុយ កុសល ជាប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា «អត់ស្គាល់គាត់ដែរ បង ! ខ្ញុំទើបតែលឺឈ្មោះគាត់អំឡុងពេលដែលគេបាញ់គាត់នៅបាំងកក ប្រទេសថៃ ហើយក្រុមបក្សប្រឆាំងក្រៅប្រទេសលើកមកនិយាយតៗគ្នា។ ខ្ញុំគិតថា ក្រុមប្រឆាំងព្យាយាមយកសំណុំរឿងនេះធ្វើជាឈ្នន់នយោបាយ ដើម្បីបន្តបោកប្រាស់ពលរដ្ឋ»។
លោកបន្ថែមថា មហាជនទូទៅមិនដែលបានលឺឈ្មោះ និងមិនដែលបានស្គាល់លោក លិម គីមយ៉ាទាល់តែសោះ។ ដូច្នេះរដ្ឋាភិបាលគ្មានការចាំបាច់ត្រូវជួលមនុស្សឱ្យធ្វើឃាតលោក លិម គីមយ៉ានោះទេ ហើយក៏មិនឃើញពីសញ្ញាណាមួយដែលរាជរដ្ឋាភិបាលជួលមនុស្សឱ្យធ្វើឃាតនោះដែរ។
ចំណែកពលរដ្ឋម្នាក់ទៀតលោក ឡេវ សំអាន រស់នៅខេត្តកណ្ដាលបាននិយាយថា «ខ្ញុំបានឃើញព័ត៌មានគេផ្សាយដែរជុំវិញការបាញ់សម្លាញ់ លោកលិម គឹមយ៉ានេះ ខ្ញុំអត់ដែលស្គាល់ឈ្មោះគាត់ផង។ ខ្ញុំទើបតែលឺឈ្មោះគាត់ប៉ុន្មានថ្ងៃដែរហ្នឹង។ ខ្ញុំអ្នកតាមដាននយោបាយដែរ តែដូចជាមិនដែលស្គាល់ឈ្មោះគាត់ផង»។
លោក ឈឿន គង្គា ពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា «ខ្ញុំក៏មិនធ្លាប់លឺឈ្មោះគាត់ជាអ្នកធ្វើនយោបាយនៅកម្ពុជា។ ខ្ញុំគិតថា សំណុំរឿងនេះ ខាងក្រុមជ្រុលនិយមយករឿងនេះធ្វើជាអាជីវកម្មនយោបាយ ចង់បានប្រជាប្រិយពីសាកសពលោក លឹម គឹមយ៉ា។ ក្នុងនាមជាពលរដ្ឋខ្មែរដូចគ្នា ខ្ញុំសូមរំលែកទុក្ខក្រុមគ្រួសារគាត់ តែសូមក្រុមជ្រុលនិយមឈប់យកទុក្ខសោកនេះ ទៅកេងចំនេញនយោបាយរបស់ខ្លួន»។
គួររំឭកថា លោកលិម គឹមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកកប្រទេសថៃ។ មួយថ្ងៃក្រោយមក ខ្មាន់កាំភ្លើងជាជនជាតិថៃដែលជាអតីតទាហានជើងទឹកថៃ ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួន បន្ទាប់ពីបានរត់គេចចូលខេត្តបាត់ដំបង ប្រទេសកម្ពុជា។
ចំណែកជនសង្ស័យទី២ ត្រូវបានសមត្ថកិច្ចថៃកំណត់អត្តសញ្ញាណថា ជាជនជាតិខ្មែរ ដែលពាក់ព័ន្ធនឹងឃាតកម្មលោក លិម គឹមយ៉ា។ ហេតុការណ៍បាញ់ប្រហារនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់បក្សប្រឆាំងនៅក្នុងប្រទេសថៃ ក្នុងការដាក់សម្ពាធទៅលើកាន់អំណាចដឹកនាំរដ្ឋាភិបាលថៃ៕




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


