ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម បញ្ជូនទឹកសង្គ្រោះស្រូវប្រាំងជិត ១ម៉ឺនហិកតា តាមការស្នើសុំពីអាជ្ញាធរខេត្តព្រៃវែង
បន្ទាប់ពីមានការស្នើសុំរបស់អាជ្ញាធរខេត្តព្រៃវែង នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បានចុះពិនិត្យប្រព័ន្ធធារាសាស្ត្រស្រោចស្រព វ៉ៃកូ ជំហាន១ ស្ថិតក្នុងឃុំមហាលាភ ស្រុកកោះសូទិន ដើម្បីបូមទឹកជួយសង្គ្រោះស្រូវប្រាំងជិត ១ម៉ឺនហិកតា របស់ប្រជាកសិករចំនួន ១៣ឃុំ ក្នុងស្រុកចំនួន ៣ នៃខេត្តព្រៃវែង ដែលប្រឈមនឹងការខ្វះទឹក។

ក្នុងឱកាសអមដំណើរលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង អញ្ជើញចុះពិនិត្យលិទ្ធភាពនៃការបូមទឹកជួយសង្គ្រោះស្រូវប្រាំងនេះដែរ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រព វ៉ៃកូ ជំហាន១ មានម៉ូទ័រអគ្គិសនីខ្នាតធំ ចំនួន៩គ្រឿង ដោយក្នុង ១គ្រឿងមានលទ្ធភាពបញ្ជូនទឹកបានចំនួន ១៤០០០ម៉ែត្រគូប ក្នុង ១ម៉ោង និងប្រេីប្រាស់ថាមពលអគ្គិសនីអស់ចំនួន ៤៦០គីឡូវ៉ាត់ ក្នុង ១ម៉ោង ចំពោះកម្លាំងបញ្ជូនទឹកវិញ គឺមានចម្ងាយជាង ១០០គីឡូម៉ែត្រឯណោះ ។

លោកប្រធានមន្ទីរធនធានទឹក បានបន្តថា ប្រព័ន្ធធារាសាស្ត្រស្រោចស្រពវ៉ៃកូជំហាន១ នេះ មានតួនាទីនាំប្រភពទឹក ពីទន្លេមេគង្គ ភ្ជាប់ដោយផ្នែកខាងលើនៃទន្លេតូច និងព្រែកជីកថ្មី ធ្វើជាប្រភពទឹកស្រោចស្រព លើផ្ទៃដីកសិកម្មក្នុងខេត្តកំពង់ចាម ជាពិសេសបំផុតនោះ គឺខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលតែងតែប្រឈមនឹងការខ្វះខាតទឹក សម្រាប់ប្រជាកសិករយេីងធ្វើស្រែនៅរដូវប្រាំង ក៏ដូចជាការបង្កបង្កេីនផលដំណាំផ្សេងៗ ផងដែរ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


