ព័ត៌មានជាតិ
ទូតអាមេរិកជួបរដ្ឋមន្ត្រីយុត្តិធម៌ពិភាក្សាលើការប្រឆាំងការបោកប្រាស់តាមអនឡាញ
ភារធារីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជាលោកស្រី Bridgette L. Walker បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីយុត្តិធម៌លោក កើត រិទ្ធ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ពិភាក្សាផ្ដោតលើកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា ជាពិសេសការឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស។

តាមការបញ្ជាក់លើហ្វេសបុកផេកក្រសួងយុត្តិធម៌បានបញ្ជាក់ថា៖ «ជំនួបពិភាក្សានេះផ្ដោតទៅលើកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា ជាពិសេសការឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស ដែលកំពុងរីកសាយភាយនៅក្នុងតំបន់»។
របាយការណ៍របស់ FBI សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៣ បង្ហាញថាការបោកប្រាស់តាមអនឡាញបានយកលុយពីពលរដ្ឋអាមេរិកបានជាង ១២,៥ពាន់លានដុល្លារ កើនឡើង២២%បើធៀបនឹងឆ្នាំ២០២២។

ការបោកប្រាស់តាមអនឡាញពេលនេះបានក្លាយជាប្រធានបទសំខាន់នៅតំបន់អាស៊ានសម្រាប់ឆ្នាំថ្មី។ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូត និងរាជទូតប្រទេសអាស៊ានទាំង១០ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជំរុញដល់ប្រទេសក្នុងតំបន់អាស៊ានឱ្យចាត់វិធានការខ្លាំងក្លាដើម្បីបង្ក្រាបការលេងល្បែងស៊ីសង និងការបោកប្រាស់តាមអ៊ីនធើណិត ដោយបានលើកឡើងពីក្ដីបារម្ភចំពោះប្រតិបត្តិការឧក្រិដ្ឋកម្មជាច្រើនក្នុងតំបន់អាស៊ាន។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងមហាសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៦ ខែមករា ថារដ្ឋាភិបាលគ្រោងបង្កើតគណៈកម្មាធិការចំពោះកិច្ចអន្តរក្រសួងប្រឆាំងឧក្រិដ្ឋកម្មបោកប្រាស់តាមអនឡាញដោយថា «ដើម្បីស្ដារមុខមាត់កម្ពុជាឡើងវិញ» ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


