ព័ត៌មានជាតិ
១១ថ្ងៃ មន្រ្តីអត្តសញ្ញាណកម្មផ្តល់សេវាជូនពលរដ្ឋប្រមាណជាង ២ម៉ឺនសេវា
រយៈពេល១១ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មន្ត្រីទទួលបន្ទុកការងារអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃបានផ្ដល់សាវាជូនប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង២ម៉ឺនសេវា។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យ សេវាដែលមន្រ្តីអត្តសញ្ញាណកម្មបានផ្តល់ជូនប្រជាពលរដ្ឋ រួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានចំនួន៨ ៨៣៤សន្លឹក លិខិតឆ្លងដែន៩ ១៦២ក្បាល លិខិតធ្វើដំណើរ១ ៩៤៧ក្បាល សៀវភៅស្នាក់នៅ ២ ៨៣៩ ក្បាល និងសៀវភៅគ្រួសារមានចំនួន ២ ៦៧៤ក្បាល។

បច្ចុប្បន្ន រាជរដ្ឋាភិបាល បានផ្ទេរសេវាធ្វើសៀវភៅស្នាក់នៅ មកឱ្យស្ថិតក្រោមសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំ សង្កាត់ និងសៀវភៅគ្រួសារ មកនៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ។ ដោយឡែក សេវាអត្តសញ្ញណបណ្ណ ក៏ត្រូវបានអនុវត្តតាមយន្តការសម្បូរបែប រួមទាំងចល័តតាមភូមិ ខណៈសេវាលិខិតឆ្លងដែន ថ្មីៗនេះ ក៏ទើបបើកស្នាក់ការនៅខេត្តសៀមរាប ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


