ព័ត៌មានជាតិ
សមាជិក ប.ស.ស អាចទៅពិនិត្យ-ព្យាបាល នៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូ ដោយមិនកំណត់ចំនួនចូលប្រើប្រាស់សេវា និងមិនបង់ថ្លៃព្យាបាល
សមាជិក ប.ស.ស ដែលមានបញ្ហាសុខភាពពិតប្រាកដ អាចទៅទទួលសេវាពិនិត្យ ពិគ្រោះ និងព្យាបាល នៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូរបស់ ប.ស.ស ដោយមិនកំណត់ចំនួនដងចូលប្រើប្រាស់សេវា និងមិនមានការបង់ថ្លៃសេវាព្យាបាលឡើយ។

តាមរយៈសេចក្ដីបំភ្លឺស្ដីពី«ការផ្តល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ជូនសមាជិក ប.ស.ស» របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានចុះផ្សាយកាលពីយប់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ ម្សិលមិញ បានឲ្យដឹងថា កាលពីពេលថ្មីៗ នេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិត មានលក្ខណៈញុះញង់ បំផ្លើស និងទម្លាក់កំហុស ដែលជាអំពើល្មើសច្បាប់ ធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបេឡាជាតិសន្តិសុខសង្គម។

ប.ស.ស បញ្ជាក់ថា «សមាជិក ប.ស.ស ទាំងអស់ ដែលមានបញ្ហាសុខភាពពិតប្រាកដ អាចទៅ ទទួលសេវាពិនិត្យ ពិគ្រោះ និងព្យាបាល តាមស្តង់ដារវិជ្ជាជីវៈវេជ្ជសាស្ត្រ បាន នៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូ ដោយមិនមានកំណត់ចំនួនដងចូលប្រើប្រាស់សេវានោះទេ ហើយក៏មិនមានការបង់ថ្លៃសេវាព្យាបាលដែរ»។

ប.ស.ស ក៏បានបញ្ជាក់បន្ថែមថា ករណីសមាជិក ប.ស.ស បានទទួលព័ត៌មានមិនពិត ឬ ឃើញការអនុវត្តផ្ទុយពីសេចក្ដីបំភ្លឺនេះ សូមធ្វើការទំនាក់ទំនងមកលេខ ១២៨៦ ឬ ១២៩៧ ដើម្បីរាយការណ៍ ឬ ប្ដឹងតាមបណ្ដឹងអនាមិក ដើម្បី ប.ស.ស ចាត់វិធានការតាមច្បាប់ជាធរមាន។
គួរជម្រាបថា គិតត្រឹមសប្ដាហ៍ទី ៤ ខែមករា ឆ្នាំ ២០២៥ ប.ស.ស មានសមាជិកកើនឡើងដល់ ២ ៧៨៥ ៥២៦ នាក់ ស្រី ១ ៥៤៤ ២២៣ នាក់ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៤៩៥ ៥៩៣ នាក់ , បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារចំនួន ១ ៦០៣ ៤៨២ នាក់ , បុគ្គលស្វ័យនិយោជន៍ ចំនួន ៥២៣ ០១៣ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន ១៦៣ ៤៣៨ នាក់៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


