ព័ត៌មានជាតិ
គំរូភូមិវប្បធម៌នៅខេត្តសៀមរាប នឹងយកមករៀបចំនៅអាកាសយានដ្ឋានអន្តរជាតិតេជោ
ឆ្លើយតបសំនួររបស់កម្ពុជាថ្មីក្នុងឱកាសទទួលប្រតិភូទូតតំណាងប្រទេសហ្វីលីពីន និងអូស្ត្រាលីចុះទស្សនកិច្ចពិនិត្យពីដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោកាលពីសប្ដាហ៍មុននេះ ឧកញ៉ា ឆារស៍ វ៉ាន់ បានបង្ហើបពីគម្រោងក្នុងការនាំយកគំរូភូមិវប្បធម៌នៅខេត្តសៀមរាប មករៀបចំនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ។
ឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន (CAIC) បានគូសបញ្ជាក់ថា ការនាំយកគំរូភូមិវប្បធម៌នៅខេត្តសៀមរាបមករៀបចំនៅទីតាំងអាកាសយានដ្ឋានអន្តរជាតិតេជោ គឺក្នុងគោលដៅដើម្បីចូលរួមផ្សព្វផ្សាយ និងលើកតម្លៃនៃវប្បធម៌ដែលជាអត្តសញ្ញាណជាតិ។

សំណង់ផ្ទះបុរាណរបស់ខ្មែរកំពុងសាងសង់នៅទីតាំងអាកាសយានដ្ឋានអន្តរជាតិតេជោ
«គម្រោងនេះគឺយើងយកតែចំណែកខ្លះនៃភូមិវប្បធម៌ក្នុងខេត្តសៀមរាប យកមករៀបចំតែប៉ុណ្ណោះ»។ បើតាមលោកឧកញ៉ា ឆារស៍ វ៉ាន់ ការនាំគំរូភូមិវប្បធម៌មករៀបចំនៅអាកាសយានដ្ឋានតេជោ ជាចំណែកមួយចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរទៅកាន់ពិភពលោក។

ពាក់ព័ន្ធផែនការបង្កើតភូមិវប្បធម៌នៅក្នុងទីតាំងអាកាសយានដ្ឋានថ្មី ដែលគ្រោងនឹងបើកដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះ ឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនក៏កំពុងសាងសង់សំណង់ផ្ទះបុរាណមួយនៅច្រកចេញពីអាកាសយានដ្ឋាន ខណៈសំណង់វប្បធម៌ផ្សេងៗទៀតនឹងរៀបចំសាងសង់ជាបន្តបន្ទាប់។
យ៉ាងណាមិញ លោកមិនផ្តល់ព័ត៌មាននៅក្នុងគម្រោង នឹងមានសំណង់ណាផ្សេងទៀតដែលគ្រោងនឹងសាងសង់បន្តទៀតនោះទេ។
ក្រៅពីសំណង់ផ្ទះបុរាណដែលកំពុងសាងសង់យ៉ាងមមាញឹក ឲ្យទាន់ការដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុមហ៊ុនអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏បានដាំដើមឈើរាប់រយដើមតាមផ្លូវចេញចូលអាកាសយានដ្ឋានតេជោលើខ្សែផ្លូវប្រវែងជិត ១០ គីឡូម៉ែត្រ ដែលជាដើមឈើតំណាងជាតិ ហើយបើតាមឧកញ៉ា ឆារស៍ វ៉ាន់ អះអាងថា ក៏ជាផ្នែកមួយជួយលើកតម្កើងនិងរំលេចនូវអត្តសញ្ញាណជាតិផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


