ព័ត៌មានជាតិ
ថ្មម៉ាបមានប្រភពពីខេត្តកំពង់ស្ពឺ រាប់ម៉ឺនម៉ែត្រគីប យកទៅរៀបក្រាលនៅអាកាសយានដ្ឋានអន្តរជាតិតេជោ
ថ្មម៉ាបមានប្រភពក្នុងស្រុករាប់ម៉ឺនម៉ែត្រគីប ត្រូវបានរៀបចំក្រាលនៅបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ។ នេះបើតាមលោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន (CAIC)។

ក្នុងឱកាសទទួលប្រតិភូទូតប្រទេសហ្វីលីពិន និងអូស្រ្តាលីចុះមកទស្សនកិច្ចស្វែងយល់ពីដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លោកឧកញ៉ា ឆារស៍ វ៉ាន់ បានឲ្យដឹងថា ខណៈដែលដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោសម្រេចបានប្រមាណ ៩៤% ក្រុមការងារកំពុងរៀបចំតុបតែងសោភ័ណភាពទាំងខាងក្នុងនិងខាងក្រៅបរិវេណអាកាសយានដ្ឋាន។

ឆ្លើយតបការសាកសួររបស់កម្ពុជាថ្មី តើមានវត្ថុធាតុដើមក្នុងស្រុកណាខ្លះត្រូវបានប្រើប្រាស់នៅអាកាសយានដ្ឋានតម្លៃជាង ១ ៥០០ លានដុល្លារនេះ? លោក ឆារស៍ វ៉ាន់ បានចង្អុលពីថ្មម៉ាបរាប់ម៉ឺនម៉ែត្រគី បដែលនឹងត្រូវរៀបក្រាលនៅបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ។
លោក ឆារស៍ វ៉ាន់ បានអះអាងថា ថ្មម៉ាបប្រមាណ ៣ ម៉ឺនម៉ែត្រគីប ដែលជាផលិតផលក្នុងស្រុកនឹងត្រូវប្រើប្រាស់រៀបចំនៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ។
លោក ឆារស៍ វ៉ាន់ បានគូសបញ្ជាក់ថា ការប្រើប្រាស់ផលិតផលក្នុងស្រុក ក៏ជាចំណែកមួយក្នុងការជួយគាំទ្រនិងលើកតម្លៃផលិតផលជាតិ ផ្សារភ្ជាប់ជាមួយសំណង់អាកាសយានដ្ឋានជាតិដ៏ទំនើប ដែលនឹងក្លាយជាមុខមាត់ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជា។
ពាក់ព័ន្ធការជ្រើសរើសថ្មម៉ាបក្រាលនៅអាកាសយានដ្ឋានអន្តរជាតិតេជោ បើតាមសមាគមថ្មអារកម្ពុជាបានគូសបញ្ជាក់ថា គឺមានប្រភពយកមកពីខេត្តកំពង់ស្ពឺ។

អ្នកស្រី ឡេង ដាវី អនុប្រធានសមាគមថ្មអារកម្ពុជាបានគូសបញ្ជាក់ថា នៅតាមអាកាសយានដ្ឋាន ការជ្រើសរើសផលិតផលណាមួយប្រើប្រាស់ត្រូវគិតគូរខ្ពស់ពីបទដ្ឋានបច្ចេកទេស មិនអាចជ្រើសរើសខុសស្តង់ដាកំណត់នោះទេ។
បើតាមអ្នកស្រី ឡេង ដាវី ថ្មម៉ាបខេត្តកំពង់ស្ពឺមានកម្រិតស្តង់ដាទទួលស្គាល់ ទើបក្រុមហ៊ុនអភិវឌ្ឍព្រលានជ្រើសរើសយកទៅបំពាក់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលកំពុងដំណើរការសាងសង់ គ្រោងដាក់ឲ្យដំណើរការនៅអំឡុងខែកក្កដាខាងមុខនេះ។
អនុប្រធានសមាគមថ្មអារកម្ពុជាបានអះអាងថា តាមរយៈគម្រោងថ្នាក់ជាតិធំៗដូចជាគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជ្រើសរើសផលិតផលក្នុងស្រុក ក៏បានរួមចំណែកជួយលើកតម្កើងមុខមាត់ជាតិ និងផ្តល់តម្លៃបន្ថែមសម្រាប់ជំរុញការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុកឲ្យរីកចម្រើន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


