ព័ត៌មានជាតិ
បង្ក្រាបករណីថ្នាំញៀន ដកហូតបាន១៦០កញ្ចប់
ជនសង្ស័យ៣នាក់ ត្រូវនគរបាលក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន វត្ថុតាងដកហូតថ្នាំញៀនជាង ១៦០កញ្ចប់។
ផែនការងារប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង២៣និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ៣នាក់ ស្ថិតនៅចំណុចក្រុម១ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ជនសង្ស័យទាំង ៣នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ១. ឈ្មោះ ឃិន ស៊ីនួន ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្នក្រុម១ ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។ ២. ឈ្មោះ ឈួន កំសត់ ភេទស្រី ឆ្នាំកំណើត ១៩៨៦ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នក្រុម១ ភូមិ៥ សង្កាត់លេខ ៤ ក្រុង/ខេត្តព្រះសីហនុ មានស្រុកកំណើត ភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់។ ៣. ឈ្មោះ ឈៀង សុខា ភេទប្រុស ឆ្នាំកំណើត ១៩៧៧ ជនជាតិខ្មែរ មុខរបរមេកាសំណង់ ទីលំនៅបច្ចុប្បន្នក្រុម ១ ភូមិ ៥ សង្កាត់ ៤ ក្រុង/ខេត្តព្រះសីហនុ មានស្រុកកំណើត ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ វត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន ១៦៦ កញ្ចប់ , ទូរសព្ទ័ ០៤ គ្រឿង , ដាវ ០៣ ដេីម , និង ថង់សម្រាប់ វេចខ្ចប់ថ្នាំមួយចំនួន។ ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាក់ការតាមនីតិវិធី ៕


អត្ថបទ៖ រ៉ាវុទ្ធ
សូមចុចអាន៖ ចៅក្រមតុលាការសម្រេចពន្យាពេលកាត់ទោសអតីតឧកញ៉ា ហូរ ចំរើន ដោយសារមេធាវីស្នើសុំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


